កីឡា
ក្រុមបាល់ទះនារីជប៉ុនរំពឹងរកបានជ័យជម្នះពីបារាំងរសៀលនេះ
ក្រុមបាល់ទះនារីជប៉ុននឹងត្រូវជួបជាមួយក្រុមបាល់ទះនារីបារាំង វេលាម៉ោង៣រសៀល ថ្ងៃនេះក្នុងការប្រកួតវិលជុំសន្សំពិន្ទុសប្ដាហ៍ទី២ក្នុងពានរង្វាន់បាល់ទះនារីពិភពលោកឆ្នាំ២០២៤នៅប្រទេសថៃ។

ក្រុមនារីជប៉ុនត្រូវការជ័យជម្នះជាចាំបាច់ ដើម្បីស្វែងរកឱកាសឡើងទៅវគ្គ៨ចុងក្រោយ ខណៈបច្ចុប្បន្នពួកគេកំពុងឈរនៅលេខ៦ បណ្ដោះអាសន្ន ក្រោយប្រកួត៥លើក ឈ្នះ៣ ចាញ់២ មាន៩ពិន្ទុ។
ស្ថិតិប្រកួត៥លើកចុងក្រោយរបស់ក្រុមបាល់ទះនារីជប៉ុន៖
- ជប៉ុន ៣-២ តួកគី
- ជប៉ុន ៣-០ ប៊ុលហ្គារី
- ជប៉ុន ៣-០ អាល្លឺម៉ង់
- ជប៉ុន ០-៣ ប៉ូឡូញ
- ជប៉ុន ២-៣ ប្រេស៊ីល

ចំពោះក្រុមបាល់ទះនារីបារាំងចាប់ផ្ដើមមិនបានល្អសោះ ក្នុងការប្រកួតពានរង្វាន់បាល់ទះនារីពិភពលោកឆ្នាំនេះ ក្រោយប្រកួតបាន៥លើក ឈ្នះ១ ចាញ់៤ ឈរនៅលេខ១៥ក្នុងតារាងពិន្ទុ។ ប្រសិនបើពួកគេចាញ់ការប្រកួតជាមួយក្រុមជប៉ុនរសៀលនេះ ឱកាសឡើងវគ្គ៨ចុងក្រោយកាន់តែតិច។
សម្រាប់រូបមន្តក្នុងវគ្គវិលជុំសន្សំពិន្ទុពានរង្វាន់រង្វាន់បាល់ទះនារីពិភពលោក FIVB Volleyball Women’s Nations League មានក្រុមចំនួន១៦ចូលរួម ក្នុងនោះក្រុមលេខ១ដល់លេខ៧ និងក្រុមធ្វើជាម្ចាស់ផ្ទះបានឡើងទៅវគ្គ៨ក្រុមចុងក្រោយ៕
ស្ថិតិប្រកួត៥លើកចុងក្រោយរបស់ក្រុមនារីបារាំង៖
- បារាំង ០-៣ អាល្លឺម៉ង់
- បារាំង ០-៣ ប៉ូឡូញ
- បារាំង ៣-១ ប៊ុលហ្គារី
- បារាំង ០-៣ តួកគី
- បារាំង ០-៣ អុីតាលី
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


