សេដ្ឋកិច្ច
កំណើនសេដ្ឋកិច្ចអឺរ៉ុបប្រសើរឡើងនៅកម្រិតតិចតួច ០,៣ ភាគរយក្នុងត្រីមាសទី១
កំណើនសេដ្ឋកិច្ចរបស់ប្លុកអឺរ៉ុប ហាក់ប្រសើរឡើងនៅកម្រិតស្ដួចស្ដើង ០,៣ ភាគរយក្នុងត្រីមាសទី១ដើមឆ្នាំនេះ ធៀបនឹងត្រីមាសចុងក្រោយកាលពីឆ្នាំមុន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។

កំណើនតិចតួចនេះ កើតមានឡើងដោយសារតែភាពធូរស្រាលនៃអតិផរណា ដែលជួយសម្រួលបន្ទុកចំណាយរបស់អ្នកប្រើប្រាស់ ខណៈសេដ្ឋកិច្ចជាប់គាំងរបស់អាល្លឺម៉ង់ ដែលមហាអំណាចសេដ្ឋកិច្ចប្រចាំទ្វីប បង្ហាញពីសញ្ញានៃការស្ទុះងើបឡើងវិញ។
តួលេខផ្លូវការដែលចេញផ្សាយកាលពីថ្ងៃអង្គារ ដោយទីភ្នាក់ងារស្ថិតិរបស់សហភាពអឺរ៉ុប Eurostat បានបង្ហាញថា កំណើនសេដ្ឋកិច្ច ០,៣ ភាគរយ គឺជាកំណត់ត្រាដំណើរការសេដ្ឋកិច្ចវិជ្ជមានបំផុតរបស់តំបន់ចាយប្រាក់អឺរ៉ូដែលមានប្រទេសចំនួន ២០ រាប់ចាប់តាំងពីត្រីមាសទី៣ ឆ្នាំ ២០២២ ដោយងើបឡើងពីការធ្លាក់ចុះ ០,១ ភាគរយក្នុងត្រីមាសទី៣ និងទី៤ ឆ្នាំមុន។
គួរគូសបញ្ជាក់ថា សេដ្ឋកិច្ចបានចុះខ្សោយដោយសារអតិផរណាខ្ពស់ ដែលបានកាត់បន្ថយការទិញរបស់អ្នកប្រើប្រាស់ និងដោយសារការកើនឡើងតម្លៃថាមពល ក្រោយរុស្ស៊ីបានកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិមួយផ្នែកធំ។

បញ្ហាប្រឈមទាំងនេះ បានធូរស្រាលឡើងវិញ នៅពេលតម្លៃថាមពលធ្លាក់ចុះ ហើយអតិផរណាថយដល់ ២,៤ ភាគរយក្នុងខែមេសា។ ប៉ុន្តែកំណត់ត្រាអត្រាការប្រាក់ខ្ពស់ពីធនាគារកណ្តាលអ៊ឺរ៉ុប ក្នុងគោលបំណងជំរុញឱ្យអតិផរណាធ្លាក់ចុះ បានបន្ថែមឧបសគ្គមួយទៀត គឺការបង្កើនថ្លៃដើមឥណទានសម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់។
ទន្ទឹមនឹងនេះ ភាពប្រសើរឡើងនៃកំណើនសេដ្ឋកិច្ចអាល្លឺម៉ង់ ប្រមាណ ០,២ ភាគរយក្នុងត្រីមាសទី១ ក៏រួមចំណែកដល់សេដ្ឋកិច្ចអឺរ៉ុបផងដែរ ខណៈសេដ្ឋកិច្ចប្រទេសនេះធ្លាក់ចុះដល់ ០,៥ ភាគរយ ក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៣។
ក្នុងត្រីមាសខែមករា-ឧសភាដូចគ្នា បារាំង ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី២នៅតំបន់ចាយប្រាក់អឺរ៉ូ មានកំណើន ០,២ ភាគរយ ខណៈអេស្ប៉ាញ គឺជាប្រទេសនាំមុខគេមួយក្នុងកំណើន ០,៧ ភាគរយ។ បើតាម Eurostat តួលេខតំបន់ចាយប្រាក់អឺរ៉ូទាំងមូល មានភាពប្រសើរឡើងដោយសារតែការកើនឡើង ១,១ ភាគរយ ក្នុងប្រទេសអៀរឡង់ ដែលប្រទេសនេះមានវត្តមានក្រុមហ៊ុនពហុជាតិធំៗរបស់ពិភពលោកជាច្រើន៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


