ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌឫស្សីកែវ បដិសេធ បិទ«សង្កាត់ ទួលសង្កែទី២ គីឡូម៉ែតលេខ៦ និងសង្កាត់ប្ញស្សីកែវ »
រដ្ឋបាលខណ្ឌប្ញស្សីកែវ បានបដិសេធ ពុំបានបិទទាំងស្រុងនូវ សង្កាត់ទួលសង្កែទី២ សង្កាត់ប្ញស្សីកែវ និងសង្កាត់គីឡូម៉ែតលេខ៦ ផ្ទុយមកវិញ អាជ្ញាធរ បាននិងកំពុងតែបិទទីតាំងចំនួនបួន ដែលជាកន្លែងជាប់ពាក់ព័ន្ធនឹងការឆ្លងមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ តែប៉ុណ្ណោះ។ នេះបើតាមទំព័រហ្វេសបុករដ្ឋបាលខណ្ឌឫស្សីកែវបានចេញផ្សាយមុននេះ។
ប្រភពបានឱ្យដឹងថា សម្រាប់ទីតាំង ចត្តាឡីស័ក ចំនួន០៤ទីតាំង ក្នុងខណ្ឌឫស្សីកែវ មានដូចខាងក្រោម ៖
១-សង្កាត់ទួលសង្កែទី២ មាន ០២ គឺ :
-ផ្ទះ សួស តូនី ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២
-Ho Ming Jie #103 ភូមិពោងពាយ សង្កាត់ទួលសង្កែទី២
២-សង្កាត់ឫស្សីកែ មាន ០១ គឺ :
-ផ្ទះ គិន កូលាប #១១៣២ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ
៣-សង្កាត់គីឡូម៉ែត្រលេខ៦ មាន ០១ គឺ :
-ផ្ទះ ឡាយ គា ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណមតិ មេត្តាជ្រាប និងចៀសវាងការភ័ន្តច្រឡំ៕




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


