ព័ត៌មានជាតិ
ថ្នាក់ដឹកនាំ ទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩លើកទី២ ជាមួយនឹងសុខភាពរឹងមាំ មិនមានបញ្ហាអ្វីទេ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញរួមជាមួយ លោក មាន ចាន់យ៉ាដា លោកហួត ហៃនិងលោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៦ កុម្ភៈនេះ បានអញ្ជើញទៅមន្ទីរពេទ្យកាល់ម៉ែត្រដើម្បី ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ (Sinopharm Beijing Institute of Biological Products) ដែលជាជំនួយផ្តល់ដោយសាធារណរដ្ឋប្រជាមានិតចិន ជាលើកទី២ ហើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១០កុម្ភៈកន្លងមកនេះ លោក ឃួង ស្រេង លោកហ៊ុនម៉ាណែត លោកហ៊ុន ម៉ានិតកូនប្រុសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោក មាន ចាន់យ៉ាដា លោកហួត ហៃនិងលោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងឥស្សរជនមួយចំនួនទៀត បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ នៅមន្ទីរពេទ្យកាលម៉ែត ទៅតាមការរៀបចំរបស់ក្រសួងសុខាភិបាល ហើយបើគិតមកដល់ពេលនេះ លោកឃួង ស្រេង បានចាក់វ៉ាក់សាំងកូវីដ-១៩ មានរយៈពេលកន្លះខែហើយ ប៉ុន្តែវ៉ាក់សាំងកូវីដ-១៩មិនបានធ្វើឲ្យលោកមានបញ្ហាអ្វីនោះទេ លោកបានហាត់ប្រាណជាធម្មតា បំពេញការងារបានរាល់ថ្ងៃ ។ ជាងនេះទៅទៀត ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ លោកអភិបាលរាជធានីភ្នំពេញបានប្រចាំការ នៅទីបញ្ជាការស្រាល គណៈបញ្ជាការរដ្ឋបាលភ្នំពេញ ដើម្បីដោះបញ្ហាបន្ទាន់ៗ កូវីដ-១៩ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ១យប់ រហូតជិតភ្លឺ១សប្តាហ៍ហើយ តែសុខភាពលោកនៅរឹងមាំដដែល មិនមានអ្វីប្រែប្រួលនោះទេ។



គួរបញ្ជាក់ទៀតថា ក្នុងកិច្ចសម្ភាសជាមួយអ្នកកាសែត កាលពីល្ងាចថ្ងៃទី១៥កុម្ភៈកន្លងមកនេះ លោក ឃួង ស្រេង បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំជឿលើការឃោសនារបស់ជនអគតិមួយចំនួនជុំវិញចាក់វ៉ាក់សាំងកូវីដ-១៩ (Sinopharm Beijing Institute of Biological Products) ដែលជាជំនួយផ្តល់ដោយសាធារណរដ្ឋប្រជាមានិតចិននេះ។ ពួកគេគ្មានបំណងល្អជាមួយយើងទេ ពួកគេមានតែគំនិតចង់បំភ្លេចបំផ្លាញ ភាពសុខសាន្តរបស់កម្ពុជាតែប៉ុណ្ណោះ។ សម្ដេចតេជោ ហ៊ុន សែន គ្មានហេតុផលណាមួយ ដែលត្រូវបំភ្លេចបំផ្លាញអាយុជីវិតប្រជាពលរដ្ឋនោះទេ។ សម្ដេច មិនត្រឹមតែបានរំដោះប្រទេសជាតិចេញពីការកាប់សម្លាប់នៃរបបប៉ុលពតប៉ុណ្ណោះទេ តែសម្ដេចបានកសាងប្រទេសដ៏លំបាកមួយនេះ ក្លាយជាប្រទេសមានការអភិវឌ្ឍរីកចម្រើនថែមទៀត ។ សម្ដេចបានគិតគូរពី សុខទុក្ខប្រជាពលរដ្ឋ តើមានហេតុផលណាមួយដែលសម្ដេចចង់បំភ្លេចបំផ្លាញអាយុជីវិតប្រជាពលរដ្ឋនោះ៕
អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ រាជរដ្ឋាភិបាលកម្ពុជាអនុវត្តវិធានការច្បាប់បន្ថែម ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ១៩
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


