ព័ត៌មានជាតិ
លោកស្រី ប៉ាង ដានី៖ អ្នកដឹកនាំល្អ និងមានឥទ្ធិពល ជំរុញឱ្យអ្នកក្រោមបង្គាប់មានការប្តេជ្ញាចិត្តក្នុងការបំពេញការងារ
អភិបាលរងខេត្តកំពង់ចាម លោកស្រី ប៉ាង ដានី លើកឡើងថា អ្នកដឹកនាំល្អ និងមានឥទ្ធិពល ជំរុញឱ្យអ្នកក្រោមបង្គាប់មានការប្តេជ្ញាចិត្តក្នុងការបំពេញការងារ។ លោកស្រីបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងភាពអង់អាចដល់ស្ត្រី ក្នុងភាពជាអ្នកដឹកនាំ និងការនិយាយជាសាធារណៈ នៅសាលប្រជុំសាលាខេត្តកំពង់ចាម កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។

លោកស្រីបានបញ្ជាក់ថា «អ្នកដឹកនាំល្អ និងមានឥទ្ធិពល គឺមិនត្រឹមតែធ្វើឱ្យអ្នក ក្រោមបង្គាប់ ព្រមនិងអនុវត្តតាមនោះទេ ប៉ុន្តែជាការជំរុញពួកគេឱ្យមានឆន្ទៈ និងការប្តេជ្ញាចិត្ត ក្នុងការបំពេញការងារ ដើម្បីសម្រេចបាននូវគោលដៅរួមរបស់អង្គភាព និងសម្រាប់សង្គមជាតិទាំងមូល»។ លោកស្រីបន្តថា ការដឹកនាំ មិនមែនត្រឹមតែយើងមានសមត្ថភាពបញ្ជា និងគ្រប់គ្រងប៉ុណ្ណោះទេ ប៉ុន្តែត្រូវ ការមានចក្ខុវិស័យវែងឆ្ងាយ ការបង្កើតចិត្តរួបរួម ការបំផុសគំនិតឱ្យអ្នកដទៃ ចេះធ្វើការ សម្រេចចិត្តប្រកបដោយទំនួលខុសត្រូវ។
បើតាមលោកស្រី ប៉ាង ដានី គោលបំណងសំខាន់វគ្គបណ្តុះបណ្តាលនេះ គឺជាការបំប៉ននូវចំណេះដឹង និងការអភិវឌ្ឍជំនាញក្នុងការគ្រប់គ្រងធនធានមនុស្ស ការធ្វើឱ្យប្រសើរឡើងនូវឥទ្ធិពលក្នុងនាមជា អ្នកដឹកនាំ និងបង្កើនភាពអង់អាចក្លាហានបន្ថែមទៀតក្នុងការនិយាយជាសាធារណៈឱ្យកាន់ តែមានប្រសិទ្ធភាព ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់មន្ត្រីរាជការនៅមូលដ្ឋានថ្នាក់ក្រោម ជាតិ មន្ទីរ/អង្គភាព និងបណ្តាក្រុង/ស្រុក សង្កាត់/ឃុំ។

វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើងឆ្លើយតបនឹងអាទិភាពគន្លឹះទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺមនុស្ស (ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) ហើយក៏ស្របនឹងអាទិភាព ដែលមានចែងក្នុងមុំទី១ និងមុំទី២ នៃស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ សំដៅដល់ការពង្រឹង និងការកែទម្រង់ស្ថាប័ន តាមរយៈការ ពង្រឹងសមត្ថភាពនៃភាពជាអ្នកដឹកនាំ និងការរៀបចំបណ្តាញអ្នកដឹកនាំ ព្រមទាំងការលើកកម្ពស់សមត្ថភាពធនធានមនុស្សប្រកបដោយភាពជំនាញ ឆន្ទៈ ម្ចាស់ការ និងក្រមសីលធម៌ វិជ្ជាជីវៈស្របតាមតួនាទី និងការទទួលខុសត្រូវផងដែរ។ នេះជាការបញ្ជាក់បន្ថែមរបស់ លោកស្រីអភិបាលរងខេត្ត។
នាឱកាសនោះដែរ លោកស្រីគណៈអធិតី ក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ចូលរួមឱ្យបានសកម្មក្នុងវគ្គបណ្តុះបណ្តាលនេះ ដោយយកចិត្តទុកដាក់ស្តាប់ការចែករំលែកចំណេះដឹងរបស់គ្រូឧទ្ទេស ដើម្បីបានជាពុទ្ធិ និងបទពិសោធន៍ថ្មីៗ ល្អៗ យកទៅដឹកនាំអង្គភាពរបស់ខ្លួន សម្រាប់បម្រើប្រជាពលរដ្ឋ។ ព្រមទាំងជាការចូលរួមចំណែកអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាល ទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕


-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


