ព័ត៌មានជាតិ
មេឃុំទទួលស្គាល់ទំនប់ផ្លូវ៤១ មានតាំងពីរបបប៉ុលពត គ្រាដែលទីតាំងនោះកំពុងមានភាពចម្រូងចម្រាស
មេឃុំស្នំក្រពើ ស្រុកគងពិសី លោក ឃឹម ងួន បានធ្វើលិខិតមួយ ទៅអភិបាលស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជុំវិញបញ្ហាទំនាស់ដីធ្លីនៅទីតាំងទំនប់នៅលើផ្លូវ៤១ កំពុងស្ថិតក្នុងភាពចម្រូងចម្រាស់ ដោយប្រជាពលរដ្ឋជាច្រើនគ្រួសារតវ៉ាឲ្យអាជ្ញាធរដោះស្រាយ ក្នុងពេលដែលទីតាំងនោះ ត្រូវបានឈ្មួញ អ្នកមានអំណាចចាក់ដីលុប នឹងធ្វើរបងព័ទ្ធធ្វើជាកម្មសិទ្ធ។
ប្រជាពលរដ្ឋជាច្រើននាក់បានធ្វើដំណើរទៅកាន់ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីអោយអាជ្ញាធរមូលដ្ឋានជួយបញ្ជាក់អោយបានច្បាស់ អំពីភាពចម្រូងចម្រាសដែលថា ដីនៅចំណុចលើផ្លូវលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ២៦-២៧ មិនមែនជាដីទំនប់នោះទេ។

ពាក់ព័ន្ធនឹងការបំភ្លឺពេលនេះ លោក ឃឹម ងួន មេឃុំស្នំក្រពើ បានទទួលស្គាល់ថា ទីតាំងទំនប់ផ្លូវ៤១នេះ ពិតជាមានទំនប់ តាំងពីរបប ប៉ុលពត ពិតប្រាកដមែន។
បើតាមលោកមេឃុំស្នំក្រពើ កន្លងមកប្រជាពលរដ្ឋ ភូមិអណ្តូងច្រុះ បានអាស្រ័យផលលើទំនប់ នេះ ជាយូរយារមកហើយ ពោលគឺ តាំងពីជំនាន់ ប៉ុលពត មកម្ល៉េះ តែដោយពុំមានស្តារទំនប់ បានរាក់ដូចជាដីស្រែ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ សុំមិនប្រាប់ឈ្មោះបាន អះអាងថា ពេលនេះ ដីទំនប់កំពុងត្រូវបានឈ្មួញមានលុយ មានអំណាច រំលោភយក ដោយរៀបឥដ្ឋ និង ធ្វើរបងថ្មព័ទ្ធ ធ្វើជាកម្មសិទ្ធិ តែម្តង។
ទោះបីយ៉ាងណាក៏ដោយកម្ពុជាថ្មីមិនទាន់អាចសុំការបំភ្លឺពីភាគីម្ខាងទៀតនៅឡើយនោះទេ។
ប្រជាពលរដ្ឋ បានសំណូមពរយ៉ាងទទូចដល់អាជ្ញាធរពាក់ព័ន្ធក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែម្តង សូមមេត្តាជួយអន្តរាគមន៍បញ្ហានេះផង ដើម្បីអោយប្រជាពលរដ្ឋ មានទំនប់ និង មានទឹក ដើម្បីអាស្រ័យផល ធ្វើស្រែចំការ ចិញ្ចឹមជីវិត៕


អត្ថបទ៖ ឌីរៀ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


