ព័ត៌មានអន្ដរជាតិ
អូស្ត្រាលី ស្វែងរកកិច្ចចរចាយោធាជាមួយ ចិន ក្រោយបង្កើនទំនាក់ទំនងជាមួយ ហ្វីលីពីន
ថ្លែងនៅឯកិច្ចប្រជុំកំពូលសន្តិសុខ Shangri-La Dialogue កាលពីថ្ងៃអាទិត្យ ឧបនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Richard Marles បានស្នើសុំឲ្យមានកិច្ចពិភាក្សាផ្នែកយោធាជាមួយប្រទេសចិន ស្របពេលទីក្រុងកង់បេរ៉ាក៏បង្កើនភាពជិតស្និទ្ធជាមួយហ្វីលីពីន ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី៣ ខែ មិថុនាកន្លងទៅ ។

ការស្នើនេះកើតមានឡើង បន្ទាប់ពីមន្ត្រីការពារជាតិចិន និងអូស្ត្រាលីអាក់ខានជួបគ្នារយៈពេល ១ ឆ្នាំមកហើយ ខណៈចាប់តាំងពីពេលនោះមក អូស្ត្រាលីបានត្អូញត្អែរពីបញ្ហរកាំរកូសជាមួយមន្ត្រីចិនពាក់ព័ន្ធនឹងសមុទ្រលឿង និងការដាក់ពង្រាយប្រព័ន្ធរាវរកនៅក្នុងដែនទឹកជិតប្រទេសជប៉ុន ។
ចំណែកក្នុងជំនួបនាពេលថ្មីៗនេះជាមួយរដ្ឋមន្ត្រីការពារជាតិចិនលោក Dong Jun នៅក្រៅសន្និសីទ Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរី, លោក Marles ក៏បានស្នើដល់រដ្ឋាភិបាលទីក្រុងប៉េកាំងជួយពង្រីកកិច្ចសន្ទនាផ្នែកការពារជាតិជាមួយអូស្ត្រាលីផងដែរ ។

ក្រៅពីជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិចិនហើយ លោកឧបនាយករដ្ឋមន្ត្រី Marles ក៏បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិហ្វីលីពីនលោក Gilberto Teodoro ផងដែរ ខណៈដែលទំនាក់ទំនងរបស់ភាគីទាំងពីរបានឈានដល់កម្រិតល្អប្រសើរមិនធ្លាប់មានពីមុនមក ហើយអូស្រ្តាលីហាក់ដូចជាស្វាគមន៍ទំនាក់ទំនងនេះជាខ្លាំង ។
គួរបញ្ជាក់ថា ប្រទេសចិន និងហ្វីលីពីនក៏កំពុងប្រឈមមុខដាក់គ្នានៅសមុទ្រចិនខាងត្បូង ហើយជំនួបរបស់មន្ត្រីនៃប្រទេសទាំងពីរក៏កាន់តែតានតឹង នៅពេលដែលទីក្រុងប៉េកាំងបន្តដាក់សម្ពាធលើដែនទឹកដែលទីក្រុងម៉ានីលចាត់ទុកជាតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


