ជីវិតកម្សាន្ដ
ខាត់ សុឃីម ហួសចិត្តនឹងទង្វើរភេទទី ៣ ម្នាក់ សម្តែងក្នុងពិធីមង្គលបញ្ចេញកាយវិការមិនសមរម្យ
កាលពីល្ងាចថ្ងៃទី០៤ ខែមិថុនា ម្សិលមិញមានការបង្ហោះចែករំលែកនូវឃ្លីបវីដេអូខ្លីដ៏ហួសចិត្តមួយ ដែលបង្ហាញពីសកម្មភាពរបស់ក្រុមវង់តន្ត្រីបុរាណ(ភ្លេងខ្មែរ)ដែលបានទៅប្រគុំលេងក្នុងពិធីមង្គលការមួយ ដោយក្នុងក្រុមនោះក៏មានភេទទី៣ ផងដែរ។

តាមរយៈវីដេអូនោះបានបង្ហាញឲ្យឃើញពីទិដ្ឋភាពដ៏គួរឲ្យស្អប់ខ្ពើម និងជាគំរូដ៏អាក្រក់មួយរបស់ភេទទី៣ ម្នាក់ដែលបានបញ្ចេញកាយវិការមិនសមរម្យនៅអំឡុងពិធីសំខាន់នៃមង្គលសិរីសួរស្តីរបស់កូនកំលោះ និងកូនក្រមុំ ខណៈមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកយ៉ាងច្រើនបាននឹងកំពុងផ្ទុះការរិះគន់ហើយស្នើដល់ក្រសួងគួរចាត់វិធានការលើករណីនេះផង។
សកម្មភាពដែលបានបង្ហាញនៅក្នុងវីដេអូគេឃើញភេទទី៣ រូបនេះ បានប្រើកាយវិការមិនសមរម្យដោយទៅអង្គុយលើភ្លៅរបស់បុរសចំណាស់ម្នាក់ នឹងថែមទៀតនិយាយស្តីនូវពាក្យពេចន៍អាសអាភាសបង្កើននូវភាពស្រើបស្រាលដែលជាគំរូអាក្រក់សម្រាប់ក្មេងៗ និងជាទង្វើរអសីលធម៌ទៀតផង។

មានមតិជាច្រើនបានលើកឡើងថា «ទោះបីតែភេទទី៣ ពិតមែនប៉ុន្តែធ្វើនេះដូចចង់បំបាត់វប្បធម៌ពីដូនតាហើយ ព្រោះតែដើម្បីចំណាប់អារម្មណ៍សុខ ចិត្តជាន់ឈ្លី វប្បធម៌ជាតិឯង។ អាណិតតែដូនតាយើងទេខំរក្សាទុកដោយសារតែពួកវារលាយអស់ហើយប្រពៃណីខ្មែរ។ ជួយស្រាវជ្រាវរកឲ្យឃើញ ប្រភពដើមនៃកម្មវិធីនេះតើម្ចាស់ដើមការ និងអ្នកលេងអ៊ីចឹងនៅស្រុកអី្វភូមិអី្វ»។
ដោយឡែកតារាពហុជំនាញនិងជាថៅកែភ្លេងខ្មែរអ្នក នាង ខាត់ សុឃីម ក្រៅតែការហួសចិត្តនាង ក៏បានបញ្ចេញទស្សនៈថា “ហ៊ឺ ហីដល់ថ្នាក់នឹង ខ្ញុំដឹងថាប្អូនចង់ឲ្យគេសើច ប៉ុន្តែវា ជាការចែករំលែក អាក្រក់ សូមប្អូន កែសម្រួលផង “។

តារាចម្រៀងប្រុសលោក ថុល លីណា បានលើកឡើងដែរថា «បំផ្លាញទំនៀមទំលាប់ហើយវប្បធម៌ សុំទោសចប់រឿង»។
ទោះបីយ៉ាងណាមិនទាន់មានប្រភពបញ្ជាក់ទេថា តើរឿងខាងលើនេះបានកើតឡើងនៅភូមិ ឃុំ ស្រុក ឬខេត្ត ណានៅឡើយទេ ខណៈមហាជនកំពុងរង់ចាំមើលចំណាត់ការពីក្រសួងពាក់ព័ន្ធលើករណីនេះ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


