ព័ត៌មានអន្ដរជាតិ
យោធា មីយ៉ាន់ម៉ា ចាប់ខ្លួនមនុស្ស ៣២ នាក់ពីបទបង្កផលប៉ះពាល់ដល់ស្ថិរភាពរូបិយប័ណ្ណជាតិ
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានបង្រ្កាបអ្នកជួញដូរមាស ប្ដូរប្រាស់បរទេស និងភ្នាក់ងារលក់អចលនវត្ថុបរទេសដោយមានការចាប់ខ្លួនមនុស្សចំនួន ៣៥ នាក់ក្នុងរយៈពេល ២ ថ្ងៃចុងក្រោយនេះ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាស្ថិរភាពរូបិយប័ណ្ណជាតិដែលកំពុងធ្លាក់ចុះយ៉ាងឆាប់រហ័ស ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារពត៌មាន Reuters កាលពីថ្ងៃទី៥ ខែមិថុនាកន្លងទៅ ។

យោងតាមកាសែត Global New Light of Myanmar បានឲ្យដឹងថា រដ្ឋាភិបាលកាន់អណាចកំពុងធ្វើការឆ្ពោះទៅរកស្ថិរភាពរបស់ប្រទេស ដោយត្រៀមឆាប់ខ្លួនជនសង្ស័យរាប់សិបនាក់ទៀត និងចាត់វិធានការប្រឆាំងពាណិជ្ជករដែលចូលរួមក្នុងការរារាំងដល់កិច្ចការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស ។
ទន្ទឹមនោះ ក្នុងចំណោមជនសង្ស័យដែលត្រូវបានចាប់ខ្លួនទាំង ៣៥ នាក់នេះមាន ៥ នាក់ត្រូវបានចោទប្រកាន់ពីបទលក់ខុនដូខុសច្បាប់នៅក្នុងប្រទេសថៃ ហើយ ១៤ នាក់ចោទប្រកាន់ពីបទធ្វើឲ្យមានអស្ថិរភាពនៃអត្រាប្តូរប្រាក់រូបិយប័ណ្ណបរទេស ខណៈ ២១ នាក់ទៀតពីបទធ្វើឲ្យតម្លៃមាសអស្ថិរភាព ។

ចាប់តាំងពីឡើងកាន់អំណាច រដ្ឋាភិបាលយោធាបានបោះពុម្ពរូបិយបណ្ណយ៉ាងច្រើន និងបង្កើនការចំណាយលើយោធា ដែលធ្វើឲ្យបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសនេះកាន់តែធ្ងន់ធ្ងរឡើងៗ ។ បើយោងតាមពាណិជ្ជករប្តូរប្រាក់បរទេសបានឲ្យដឹងថា ប្រាក់គីយ៉ាត់របស់មីយ៉ាន់ម៉ាធ្លាក់ដល់កម្រិតទាបបំផុតកាលពីសប្តាហ៍មុន មកនៅត្រឹមប្រហែល ៤,៥០០ គីយ៉ាត់ក្នុងមួយដុល្លារនៅលើទីផ្សារងងឹត ខណៈតម្លៃលើទីផ្សាររបស់ធនាគារជាតិគឺ ២,១០០ គីយ៉ាត់ក្នុងមួយដុល្លារ ។
គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា មានប្រជាជនប្រហែល ៥៥ លាននាក់បានស្ថិតក្នុងភាពចលាចលនយោបាយ និងសេដ្ឋកិច្ចធ្លាក់ចុះ ចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០២១ នៅពេលដែលយោធាបានបណ្តេញរដ្ឋាភិបាលស៊ីវិល និងធ្វើកំណែទម្រង់សេដ្ឋកិច្ច ដែលធ្វើសេដ្ឋកិច្ចរបស់ប្រទេសនេះកាន់តែមានភាពផុយស្រួយ ជាពិសេសគឺជំងឺកូវីដ ១៩ បូករួមការវិនិយោគបរទេសបានធ្លាក់ចុះ ដោយសារទណ្ឌកម្មរបស់លោកខាងលិច ។
ការធ្លាក់ចុះនៃសេដ្ឋកិច្ចនេះបានធ្វើឲ្យអត្រានៃភាពក្រីក្របានកើនឡើងស្ទើរតែទ្វេដងពី ២៤.៨ ភាគរយក្នុងឆ្នាំ ២០១៧ ឡើងដល់ ៤៩.៧ ភាគរយក្នុងឆ្នាំ ២០២៣ ។ នេះបើយោងតាមកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


