ជីវិតកម្សាន្ដ
សុខ រ៉ាស៊ី ស្នើមន្ត្រីពាក់ព័ន្ធ គួរចាប់អ្នកលក់អាហារគីមី និងថ្នាំពេទ្យគេចពន្ធមុនគេ
គេកត់សម្គាល់ឃើញថា អំឡុងពេលប៉ុន្មានថ្ងៃមុននេះបានផ្ទុះនូវរឿងរ៉ាវដ៏ចាប់អារម្មណ៍ និងភ្ញាក់ផ្អើលពាក់ព័ន្ធករណីមន្រ្តីគយចុះចាប់កន្លែង អាជីវករលក់ទូរស័ព្ទអត់ពន្ធ។ ករណីនេះក៏មានការរិះគន់ និងវែកញែកជាច្រើនពីសំណាក់មហាជនគ្រប់មជ្ឈដ្ឋាន។

ទោះបីយ៉ាងណាមកដល់ពេលនេះនៅតែមានប្រជាពលរដ្ឋមួយចំនួនមិនទាន់អស់មន្ទិលចំពោះករណីនេះ ថ្វីត្បិតតែមានការបកស្រាយយ៉ាងណាក្តី។ ដោយឡែកងាកមកចាប់អារម្មណ៍លើពិធីករសម្បូរវោហារស័ព្ទលោក សុខ រ៉ាស៊ី បានចេញមកស្នើដល់មន្រ្តីពាក់ព័ន្ធថា រឿងដែលចំបាច់ត្រូវចាប់មុនគេគួរចាប់អ្នកលក់អាហារគីមីនឹងថ្នាំពេទ្យគេចពន្ធចំណែកឯទូរស័ព្ទគេចពន្ធកុំទាន់ចាប់។
លោក សុខ រ៉ាស៊ី បានបង្ហោះខ្លឹមសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនកាលពីម្សិលមិញ ដោយលើកជាមតិថា “ទូរស័ព្ទគេចពន្ធកុំទាន់ចាប់ ចង់ឲ្យ ចាប់អ្នកលក់អាហារគីមី និងថ្នាំពេទ្យគេចពន្ធមុន វាចាំបាច់ជាងជួយSHARED “។ តាមរយៈការលើកឡើងរបស់លោក សុខ រ៉ាស៊ី ខាងលើមានមតិជាច្រើនបានសម្តែងការគាំទ្រ។

ជាមួយគ្នានេះក៏មានការបញ្ចេញមតិថា «គាំទ្របង,ជាពិសេសបន្លែប្រទេសជិតខាង ចូលមកគ្មានពិនិត្យរកសាធាតុគីមីស្អីទេឲ្យតែឲ្យលុយពួកមន្រ្ដីគ្រាប់ល្ពៅអស់នឹងគ្រាន់ត្រឹមកាន់ច្រកពួកគេមានប្រពន្ធ ៥ លុយវាល់លានដុល្លារ។ ត្រូវបង មើលៗផងបងៗមន្រ្តីពាក់ព័ន្ធ, យោបល់ល្អស័ក្តិសមជាតារារបស់មហាជន សូមសរសើរៗ»។ ទោះបីយ៉ាងណានេះគ្រាន់តែជាការលើកឡើងដើម្បីជាសំណើរពីសំណាក់ពិធីកររូបសង្ហា សុខ រ៉ាស៊ី ទៅកាន់មន្ត្រីពាក់ព័ន្ធ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


