ព័ត៌មានជាតិ
មេកងរាជអាវុធហត្ថកោះកុង៖ យល់ដឹងពីបច្ចេកវិទ្យា ជាការងារអាទិភាពសម្រាប់កងទ័ព
មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានចាត់ទុក ការយល់ដឹងពីប្រព័ន្ធបច្ចេកវិទ្យាសម័យថ្មីនេះជាការងារអាទិភាពសំខាន់មួយសម្រាប់ប្រសិទ្ធភាពការងារកម្លាំងកងទ័ព។

ក្រៅពីជំនាញស្នូលប្រតិបត្តិការ ទប់ស្កាត់ និងបង្រ្កាបដែលកំពុងអនុវត្តសព្វថ្ងៃ ការមានចំណេះដឹងចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបានត្រឹមត្រូវ ទាន់សភាពការណ៍វិវឌ្ឍន៍ថ្មីៗជារឿងមិនអាចខ្វះបានឡើយសម្រាប់ជួរកងទ័ព។ នេះជាការបញ្ជាក់របស់ ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង នៅថ្ងៃទី១០ ខែមិថុនា ក្នុងពិធីបើកវគ្គបំប៉នជំនាញប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងបំពាក់ឋានន្តរសក្ដិជូននាយទាហាន នៃកងរាជអាវុធហត្ថ ចំនួន ២ រូប។

លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានរំលេចទៀតថា ឆ្លើយតបតាមគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នេះ ដំណាក់កាលទី១ បច្ចេកវិទ្យាទំនើប ដើម្បីឱ្យកម្ពុជាធានានូវភាពប្រកួតប្រជែង ដោយធានាដល់ការអភិវឌ្ឍយូរអង្វែង យើងត្រូវកំណត់អាទិភាពគន្លឹះបន្ថែម។ ពីមុនយើងមាន មនុស្ស ផ្លូវ ទឹក ភ្លើង ឥឡូវបូកជាមួយបច្ចេកវិទ្យាមួយទៀត ដើម្បីឱ្យយើងក៏ដូចជាប្រជាពលរដ្ឋទំនើបកម្ម។ លោក តាំង ឈុនស្រេង ចាត់ទុកថា ការពង្រឹង និងមានចំណេះដឹងថ្មីៗលើផ្នែកបច្ចេកវិទ្យា ដល់នាយទាហាន ពលទាហាន ជាការរក្សាបានធនធានមនុស្សគុណភាព និងប្រសិទ្ធិភាពខ្ពស់បម្រើការងារជូនអង្គភាព។

អនុសេនីយ៍ត្រី ឈន កុសល នាយរងការិយាល័យផែនការ និងប្រតិបត្តិការ នៃកងរាជអាវុធហត្ថខេត្តកោះកុង តំណាងសិក្ខាកាមចំនួន ៣០ នាក់ បង្ហាញការគាំទ្រចំពោះការណែនាំរបស់មេបញ្ជាការរបស់ខ្លួន ដោយតាំងចិត្ត ខ្លួន និងសិក្ខាកាមទាំងអស់ មោះមុតប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះការប្រឹងប្រែងរៀនសូត្រ និងពលីកម្មគ្រប់បែបយ៉ាងស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីការពាររដ្ឋធម្មនុញ្ញ បូរណភាពទឹក ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងបម្រើប្រជាពលរដ្ឋគ្រប់ពេលវេលា។

កងកម្លាំងកងរាជអាវុធហត្ថខេត្តទាំងអស់ នឹងចូលរួមគោរពអនុវត្តឱ្យបានម៉ឺងម៉ាត់នូវយុទ្ធសាស្រ្តបញ្ចកោណ មនុស្ស ផ្លូវ ទឹក និងបច្ចេកវិទ្យាឌីជីថល ដែលជាគោលនយោបាយដឹកនាំដ៏សំខាន់ប្រកបដោយគតិបណ្ឌិត របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

ទន្ទឹមនោះមានវគ្គបំប៉នជំនាញឆមាសទី១ នេះដែរ កងរាជអាវុធហត្ថខេត្តកោះកុង បានផ្តល់ពាក្យសុំប្រឡងចូលក្របខណ្ឌពលទាហានផងដែរ ដោយព្រឹកមិញមានសិស្ស និស្សិត និងយុវជន ប្រមាណជា ១០០ នាក់ បានមកសុំពាក្យប្រឡង។

ឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ថ្លែងថា ក្របខណ្ឌពលទាហនាអាវុធហត្ថក្នុងទូទាំងប្រទេសត្រូវបានជ្រើសរើសចំនួន ១ ០០០ នាក់។ ក្នុងនោះ ខេត្តកោះកុងត្រូវបានថ្នាក់ដឹកនាំផ្តល់ពិន្ទុឱ្យ ៤០ នាក់ និងបម្រុងចំនួន ៥ នាក់។

យោងតាមសេចក្តីជូនដំណឹងរបស់កងរាជអាវុធហត្ថខេត្ត បង្ហាញថា លក្ខណៈសម្បត្តិ និងលក្ខខណ្ណដែលត្រូវជ្រើសរើសជាពលទាហានកងរាជអាវុធហត្ថ គឺត្រូវមានសញ្ជាតិខ្មែរ អាយុពី១៨ ដល់ ២៥ឆ្នាំ កាយសម្បទាគ្រប់គ្រាន់ សុខភាពមាំរឹង ភក្តីភាពចំពោះជាតិមាតុភូមិ គ្មានជាប់ពិរុទ្ធអំពីបទល្មើសផ្សេងៗ សញ្ញាបត្រមធ្យមសិក្សា ឬសមមូលសញ្ញាបត្រ មានកម្ពស់ ១,៧០ ម៉ែត្រ ឡើងទៅ និងធ្វើតេស្តសុខភាពផងដែរ៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


