ព័ត៌មានជាតិ
ផ្លូវជាតិលេខ ៧១C កាត់ស្ពានស្ទឹងត្រង់ទៅតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ សាងសង់ជិតសម្រេច ១០០%
គិតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៤ គម្រោងសាងសង់ផ្លូវជាតិលេខ ៧១C ដែលមានប្រវែងសរុប ១១៤,៦២ គីឡូម៉ែត្រ (ចាប់ពីផ្លូវជាតិលេខ ៧ ចំណុចគីឡូម៉ែត្រលេខ ១៥៤+៧00 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ ៧១C ចំណុចគីឡូម៉ែត្រលេខ ៣០+៤00 ក្នុងខេត្តកំពង់ចាម) សម្រេចបានលទ្ធផលជារួមចំនួន ៩៧,៦២%។

ផ្លូវជាតិដ៏សំខាន់នេះ ផ្នែកខ្លះជាប្រភេទ AC និងខ្លះទៀតជាប្រភេទ DBST ដែលចាប់ផ្តើមសាងសង់កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ដោយគ្រោងបញ្ចប់ក្នុងអំឡុងខែតុលា ឆ្នាំ២០២៤ ខាងមុខ ពោលគឺមានរយៈពេលសាងសង់ ៤២ ខែ។
ផ្លូវជាតិលេខ ៧១C អនុវត្តការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប (SCG) និងប្រឹក្សាបច្ចេកទេសដោយក្រុមហ៊ុន ក្វាងចូវ វ៉ាងអាន ដោយប្រើប្រាស់ហិរញ្ញប្បទានថវិកាពីសាធារណរដ្ឋប្រជាមានិតចិនចំនួនជាង ១២៩ លានដុល្លារអាមេរិក។




បច្ចុប្បន្នក្រុមការងារបច្ចេកទេស កំពុងបង្ហើយកិច្ចការដែលនៅសេសសល់ដូចជា ការគូសគំនូសចរាចរណ៍លើដងផ្លូវ ការងារបំពាក់ផ្លាកសញ្ញាចរាចរណ៍ ការងារដាំបង្គោលគីឡូម៉ែត្រ និងការងារមួយចំនួនទៀត។
ផ្លូវជាតិលេខ ៧១c ដែលមានប្រវែង ១១៤ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៧១ ត្រង់ចំណុចផ្សារចំការលើ ស្រុកចំការលើ ខេត្តកំពង់ចាម ឆ្លងកាត់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ទៅកាន់ភូមិសាស្ត្រខេត្តត្បូងឃ្មុំ។
លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំលើកឡើងនៅក្នុងសន្និសីទជោគជ័យរបស់រដ្ឋបាលខេត្តត្បូងឃ្មុំកាលពីថ្ងៃ ២០ ខែ មេសា ឆ្នាំ ២០២៣ ថា ផ្លូវជាតិលេខ ៧១ សេ នៅពេលសាងសង់រួច នឹងជួយសម្រួលដល់ការធ្វើដំណើរ និងចំណេញពេលវេលាបានយ៉ាងច្រើន។
លោកថា តាមរយៈផ្លូវជាតិលេខ ៧១ សេ កាត់បន្ថយចម្ងាយធ្វើដំណើរពីស្ពានស្ទឹងត្រង់ក្រូចឆ្មារទៅតំបន់បុរីរដ្ឋបាលខេត្តមានចម្ងាយតែជាង ៦៥ គីឡូម៉ែត្រប៉ុណ្ណោះ៕
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


