ព័ត៌មានជាតិ
ក្រសួងសុខាភិបាលចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ១៩ដល់កម្មករប្រមូលសំរាមនៅរាជធានីភ្នំពេញ
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ជូនកម្មករប្រមូលសំរាមនៅរាជធានីភ្នំពេញចាប់ពីថ្ងៃនេះតទៅនៅតាមន្ទីរពេទ្យចំនួន៨កន្លែងក្នុងរាជធានីភ្នំពេញ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឲ្យដឹងថា «យោងតាមអនុសាសន៍ណែនាំនិងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូហ្វាម Sinopharm Beijing Institute of Biological Products) ដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានអនុញ្ញាតឱ្យបន្តចាក់ជូនដល់បងប្អូនដែលជាកម្មករប្រមូលសំរាមនៅរាជធានីភ្នំពេញបន្ថែមលើក្រុមមនុស្សដែលជាបុគ្គលិកសុខាភិបាល កងកម្លាំងប៉ូលីសជាតិនិងអាជ្ញាធរជួរមុខ»។

មន្ទីរពេទ្យទាំង ៨ ទីតាំងដែលកម្មករប្រមូលសម្រាមត្រូវទៅចាកវ៉ាក់សាំងនោះរួមមាន៖ ១) មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ២) មន្ទីរពេទ្យបង្អែកព្រែកព្នៅ ៣) មន្ទីរពេទ្យបង្អែកច្បារអំពៅ ៤) មន្ទីរពេទ្យបង្អែកដង្កោ ៥) មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ ៦) មន្ទីរពេទ្យបង្អែកចតុមុខ ៧) មន្ទីរពេទ្យបង្អែកសម្ដេចឪ សម្ដេចម៉ែ ៨) មន្ទីរពេទ្យបង្អែកពោធិចិនតុង។
ជាមួយគ្នានេះដែរ ក្រសួងបានក្រើនរំលឹកដល់គណៈអភិបាលរាជធានី ខេត្តដែលក្រសួងបានកំណត់ទីតាំងចាក់វ៉ាក់សាំងរួចហើយនោះបន្តការងារចាក់វ៉ាក់សាំងជូនប្រជាជនតាមក្រុមមនុស្ស នៅរៀងរាល់ថ្ងៃរួមទាំងថ្ងៃសៅរ៍ថ្ងៃអាទិត្យ និងថ្ងៃឈប់ សម្រាកផ្លូវការចាប់ពីម៉ោង ០៨:០០ នាទីព្រឹក ដល់ម៉ោង ១៧:០០ នាទីល្ងាចដោយសម្រាកពិសាអាហារថ្ងៃត្រង់ពីម៉ោង ១២:០០នាទី ដល់ម៉ោង១៤:០០នាទី។
ទន្ទឹមនឹងនេះចំពោះក្រុមមនុស្សដែលក្រសួងធ្លាប់បានចេញសេចក្ដីជូនព័ត៌មានជាហូរហែចាប់តាំងពីថ្ងៃទី ០៨ ខែកុម្ភៈ
ឆ្នាំ២០២១ រួចមកហើយនោះ ហើយដែលមិនទាន់បានមកចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តក្រសួងក៏បានសូមអញ្ជើញមកទទួលការចាក់វ៉ាក់សាំង នៅតាមទីតាំងនានាដែលក្រសួងធ្លាប់បានជូនព័ត៌មានរួច។

ក្រៅពីនេះក្រសួងសុខាភិបាលក៏បានក្រើនរំលឹកដល់អ្នកដែលបានចាក់វ៉ាក់សាំងលើកទី១ (ដូសទី១) រួចហើយអញ្ជើញមកទទួលការចាក់វ៉ាក់សាំងជាលើកទី២ (ដូសទី២) ក្នុងរយៈពេលពី ១៤ ទៅ២៨ថ្ងៃ (មិនឱ្យលើសពី ២៨ថ្ងៃ) បន្ទាប់ពីថ្ងៃចាក់លើកទី១នៅទីតាំងដែលសាមីជនបានចាក់លើកទី១ កុំបីអាក់ខានឡើយ។
សូមបញ្ជាក់ថា កម្ពុជា បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ហើយ រហូតមកដល់ត្រឹមថ្ងៃទី២៦ ខែកុម្ភៈ កម្ពុជាចាក់ជូនកម្លាំងប្រដាប់អាវុធ និងជនស៊ីវិល សរុបប្រមាណជាង៦ម៉ឺននាក់ហើយនិងកំពុងបន្តចាក់ជាលើកទី២ជាបន្តបន្ទាប់ទៀតផងដែរ៕
អត្ថបទ៖ សំអឿន
ចុចអាន៖ រយៈពេល២ថ្ងៃ កម្លាំងកងប្រដាប់អាវុធរាប់ពាន់នាក់ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


