សេដ្ឋកិច្ច
ចិនបញ្ជាឱ្យធនាគារតូចៗកាត់បន្ថយអាជីវកម្មផ្ដល់សេវាកម្មគ្រប់គ្រងទ្រព្យសម្បត្តិអតិថិជន
និយតករធនាគាររបស់ប្រទេសចិន បានបញ្ជាឱ្យធនាគារតូចៗកាត់បន្ថយ ហើយបញ្ឈប់នូវអាជីវកម្មដែលផ្ដល់សេវាកម្មគ្រប់គ្រងទ្រព្យសម្បត្តិដល់អតិថិជនត្រឹមឆ្នាំ ២០២៦ លុះត្រាតែពួកគេមានក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទ្រព្យសម្បត្តិដាច់ដោយឡែកមួយផ្សេងទៀត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់សម្ដីជាអនាមិកពីប្រភព៣រូប ដែលបាននិយាយថា គោលការណ៍របស់និយតករចិនមានគោលបំណងទប់ស្កាត់ហានិភ័យហិរញ្ញវត្ថុ។

បទប្បញ្ញត្តិឆ្នាំ ២០១៨ និងសេចក្ដីណែនាំពីមុនៗ បានតម្រូវឱ្យធនាគារផ្សេងៗបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទ្រព្យសម្បត្តិ ដែលផ្ដល់សេវាកម្មបែបនេះដល់អតិថិជន ប៉ុន្តែនិយតករមិនបានកំណត់ពេលវេលាឱ្យធនាគារត្រូវអនុវត្តតាមនោះទេ។ ប្រភពទាំង៣ បាននិយាយថា បន្ថែមពីលើកាលកំណត់ឆ្នាំ ២០២៦ សេចក្ដីណែនាំចុងក្រោយបង្អស់ តម្រូវឱ្យធនាគារតូចៗមួយចំនួន កាត់បន្ថយសកម្មភាពអាជីវកម្មគ្រប់គ្រងទ្រព្យសម្បត្តិនៅចុងឆ្នាំនេះ។
ប្រភពបន្តថា ធនាគារផ្តល់ប្រាក់កម្ចីតាមតំបន់តូចៗនៅក្នុងខេត្ត Shandong ខេត្ត Guangdong និងខេត្ត Zhejiang ស្ថិតក្នុងចំណោមធនាគារ ដែលទទួលបានការណែនាំឱ្យកាត់បន្ថយអាជីវកម្មគ្រប់គ្រងទ្រព្យសម្បត្តិរបស់ខ្លួន ពីរដ្ឋបាលនិយតកម្មហិរញ្ញវត្ថុជាតិចិន (NFRA) ។
សេចក្ដីណែនាំនេះមិនទាន់ចេញផ្សព្វផ្សាយជាសាធារណៈ ហើយ NFRA ក៏មិនទាន់ចេញសេចក្ដីប្រកាសយ៉ាងណានៅឡើយដែរ។

គួរគូសបញ្ជាក់ថា សេចក្ដីណែនាំថ្មី គឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយបង្អស់របស់រដ្ឋាភិបាលចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងហានិភ័យក្នុងវិស័យគ្រប់គ្រងទ្រព្យសម្បត្តិធនាគារទូទៅ ដែលរងការកំណត់ជាគោលដៅក្នុងការបង្ក្រាបតាមរយៈបទប្បញ្ញត្តិលើសកម្មភាពធនាគារស្រមោល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការណ៍នេះ នឹងធ្វើឲ្យធនាគារផ្សេងៗកំណត់អាជីវកម្មគ្រប់គ្រងទ្រព្យសម្បត្តិរបស់ខ្លួនឱ្យមានស្ដង់ដារ ក៏ដូចជាវិនិយោគមូលនិធិទៅក្នុងទីផ្សារមូលធនដែលអនុវត្តតាមការគ្រប់គ្រងត្រឹមត្រូវ។
វាក៏មានគោលបំណងបង្កើតការបែងចែកគ្នាឱ្យបានច្បាស់លាស់ផងដែរ រវាងប្រតិបត្តិការអាជីវកម្មគ្រប់គ្រងទ្រព្យសម្បត្តិរបស់ធនាគារ និងអាជីវកម្មផ្សេងៗទៀតរបស់ពួកគេ ដើម្បីលុបបំបាត់ការធានាមិនច្បាស់លាស់ដែលថា ធនាគារនឹងធានាសេវាកម្មវិនិយោគរបស់ខ្លួន ប្រសិនបើវាមិនដំណើរការ៕
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


