Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ ថា ខ្លួន​រៀនសូត្រ​ពី​អ៊ុយក្រែន ទប់ស្កាត់​ការ​ឈ្លានពាន​ពី​បរទេស

បានផុស

នៅ

តៃវ៉ាន់ កំពុង​តាមដាន​​​​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន យ៉ាង​យក​ចិត្ត​ទុក​ដាក់ ហើយ​​ក៏​បាន​រៀន​សូត្រ​ពី​រដ្ឋាភិបាល​ក្រុង​កៀវ ដើម្បី​​​ជា​ការ​រៀបចំ​ខ្លួន​ទប់ស្កាត់​ការ​ឈ្លានពាន​ពី​មហាយក្ស​ចិន។ នេះ​បើ​យោង​​តាម​​ការ​ប្រកាស​របស់​លោកស្រី Hsiao Bi-khim អនុ​ប្រធានាធិបតី​តៃវ៉ាន់ ថ្លែង​ទៅ​កាន់​សារព័ត៌មាន The i របស់​អង់គ្លេស កាល​ពី​ថ្ងៃ​ទី​២០​ ខែ​មិថុនា ឆ្នាំ​២០២៤។

លោកស្រី Hsiao Bi-khim អនុ​ប្រធានាធិបតី​តៃវ៉ាន់ (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុ​ប្រធានាធិបតី​តៃវ៉ាន់ បាន​និយាយ​ថា “យើង​កំពុង​រៀន​​ពី​ការ​ការពារ​​របស់​អ៊ុយក្រែន ដែល​កម្លាំង​ប្រយុទ្ធ​​តូច​ជាង អាច​​មាន​ភាព​រហ័ស​រហួន និង​សម្រប​ខ្លួន​បាន​ល្អ”។ លោកស្រី​ បន្ត​ថា ដរាប​ណា​ចិន​មិន​ទាន់​បញ្ឈប់​​​បំណង​ប្រើប្រាស់​កម្លាំង​យោធា​ប្រឆាំង​តៃវ៉ាន់ នោះ​តៃវ៉ាន់​នឹង​នៅ​តែ​បន្ត​​បង្កើន​​កម្លាំង​ការពារ​​ជាតិ​​ឲ្យ​កាន់​តែ​រឹងមាំ​ឡើង​ថែម​ទៀត តាម​រយៈ​ការ​ធ្វើ​កំណែទម្រង់ និង​វិមជ្ឈការ​រចនាសម្ព័ន្ធ​បញ្ជាការ​​​យោធា។ លោក​ស្រី Bi-khim បាន​បញ្ជាក់​ទៀត​ថា ដោយ​យកគំរូ​តាម​អ៊ុយក្រែន​ដែល​រង​ការ​ឈ្លានពាន​ពី​រុស្ស៊ី តៃវ៉ាន់​មិន​អាច​​មើល​ស្រាល​លើ​ពាក្យ​ថា សន្ដិភាព បាន​ទេ ហើយ​​តៃវ៉ាន់​នឹង​​​​ត្រូវ​តែ​បន្ថែម​​កញ្ចប់​ថវិកា​​​ការពារ​ជាតិ​​​​ឲ្យ​បាន​ទ្វេ​ដង សម្រាប់​​​ត្រៀម​ខ្លួន​ឲ្យ​រួចរាល់​ទប់ទល់​នឹង​មហា​យក្ស​ចិន បើ​សិន​ជា​​​សង្គ្រាម​ផ្ទុះ​ឡើង​មែន។

អ្នក​នយោបាយ​វ័យ​៥២​ឆ្នាំ​​​របស់​តៃវ៉ាន់ ​បាន​​​សង្កត់​ធ្ងន់​ដែរ​ថា រដ្ឋាភិបាល​ក្រុង​តៃប៉ុ ក៏​បាន​បន្ថែម​រយៈពេល​នៃ​​ការ​ហ្វឹកហាត់ និង​កាតព្វកិច្ច​យោធា​ ដោយ​ពី​មុន​ត្រូវ​ធ្វើ​រយៈពេល​៤​ខែ តែឥលូវ​ត្រូវ​ធ្វើ​ដល់​១​ឆ្នាំ​​ពេញ​ឯណោះ។

សូម​បញ្ជាក់​ថា លោក Joseph Wu រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​តៃវ៉ាន់ ធ្លាប់​បាន​ប្រកាស​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​ថា ប្រសិន​បើ​​អ៊ុយក្រែន​ចាញ់​សង្គ្រាម នោះ​​វា​ប្រៀប​ដូច​ជា​ការ​លើក​ទឹក​ចិត្ត​​នៃ​​ឥទ្ធិពល​ផ្ដាច់ការ​ឲ្យ​ចិន​​នឹង​នៅ​តែ​​បន្ត​មាន​មហិច្ឆតា​​ ចង់​បង្កើន​អំណាច​ខ្លួន​នៅ​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដែល​ជា​ការ​គំរាម​កំហែង​យ៉ាង​សាហាវ​មួយ​សម្រាប់​​សហគមន៍​អន្តរជាតិ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ប្រធាន​ IAEA៖ អ៊ីរ៉ង់​អាច​ចាប់ផ្ដើម​ចម្រាញ់​អ៊ុយរ៉ាញូម​ឡើង​វិញនៅ​«ប៉ុន្មាន​ខែខាងមុខ»

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ៖ ​ការ​ចោទ​ប្រកាន់​​​អំពើ​ពុករលួយ​លើ​ ណេតាន់យ៉ាហ៊ូ គឺ​ជា​«រឿង​ឆ្កួតលីលា»

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម១២ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ២២ ម៉ោង មុន

លោកស្រី បាន ស្រីមុំ៖ ​អភិបាល​ខេត្ត​ស្រះកែវ​ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ

សន្តិសុខសង្គម២២ ម៉ោង មុន

រកឃើញសពម្ចាស់ទូកដ ២ នាក់ ប្ដីប្រពន្ធ បាត់ខ្លួនក្នុងហេតុការណ៍លិចទូក ម្សិលមិញ

ហ៊ុន សែន និង​ ហ៊ុន ម៉ាណែត
នយោបាយ២៣ ម៉ោង មុន

សម្ដេចតេជោផ្ញើសារប្ដេជ្ញាការពារទឹកដីក្នុងពិធីខួបបក្សដែលធ្វើនៅទល់មុខស្ថានទូតថៃ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

បង្ហាញខ្លួនលើកនេះ ភរិយា និងកូនស្រីលោក គីម ស្ពាយកាបូប ពាក់នាឡិកាខ្ទង់ម៉ឺនដុល្លារ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលករខ្មែរម្នាក់ដែលពេទ្យថៃទុកចោល ត្រូវបានអភិបាលខេត្តប៉ៃលិនអន្តរាគមសង្គ្រោះ ផ្តល់ទាំងថ្លៃព្យាបាល និងធ្វើដំណើរ 

Sokha Hotels

ព័ត៌មានពេញនិយម