ព័ត៌មានអន្ដរជាតិ
កុមារជាង ២ម៉ឺននាក់ បាត់ខ្លួនក្នុងសង្គ្រាមហ្គាហ្សា
យោងតាមអង្គការជំនួយអង់គ្លេស Save the Children បានឲ្យដឹងថា កុមារជាង ២០ ០០០នាក់កំពុងបាត់ខ្លួននៅក្នុងតំបន់ហ្គាហ្សា ដោយសារសង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មាន Al Jazeera នៅថ្ងៃទី ២៥ ខែ មិថុនា។
នៅក្នុងរបាយការណ៍របស់ខ្លួន អង្គការនេះបង្ហាញថា កុមារទាំងនោះទំនងជាត្រូវជាប់នៅក្រោមគំនរបាក់បែក អាចកប់ក្នុងផ្នូរដែលគ្មានដាក់សញ្ញាសម្គាល់ អាចស្លាប់ដោយផ្ទុះគ្រាប់បែក អាចត្រូវកងកម្លាំងអ៊ីស្រាអែលឃាត់ខ្លួន ឬបាត់ខ្លួននៅក្នុងភាពវឹកវរនៃជម្លោះ។
ស្របពេលជាមួយគ្នានោះ អង្គការនេះបញ្ជាក់ថា ខ្លួនពិតជាពិបាកបំផុតក្នុងការប្រមូលទិន្នន័យ និងផ្ទៀងផ្ទាត់ព័ត៌មានព្រោះតែស្ថានភាពសង្គ្រាមនៅហ្គាហ្សា ហាក់មិនថមថយឡើយ។
ចំណែកអង្គការមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ក៏បានឲ្យដឹងនៅក្នុងរបាយការណ៍មួយកាលពីដើមឆ្នាំនេះដែរថា អ៊ីស្រាអែលបានសម្លាប់កុមារជាង ១៤ ០០០នាក់នៅតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី ៧ខែតុលាមក ខណៈអ្នកផ្សេងទៀតកំពុងទទួលរងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ដល់ថ្នាក់កុមារខ្វះសូម្បីយំក៏គ្មានកម្លាំងយំដែរ។
ទន្ទឹមនោះ កុមារប៉ាឡេស្ទីនប្រហែល ២៥០ នាក់ក៏កំពុងបាត់ខ្លួនផងដែរនៅក្នុងតំបន់ West Bank គិតត្រឹមថ្ងៃទី ៩ ខែមិថុនា ហើយលោក Jeremy Stoner នាយកអង្គការ Save the Children ប្រចាំតំបន់មជ្ឈិមបូព៌ា កំពុងអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យលើស្ថានភាពជុំវិញកុមារដែលបាត់ខ្លួននៅហ្គាហ្សា និងរកការទទួលខុសត្រូវ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


