ជីវិតកម្សាន្ដ
តារាសម្តែង ប្រុស ខួច ស្នើយុវជនខ្មែរ គួរពិចារណា និងឲ្យតម្លៃភាពយន្តជាតិ
កាលពីថ្មីៗ នេះ បានផ្ទុះការវែកញែក ក្រោយឃើញយុវជនខ្មែរបាននាំគ្នាទៅគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីនូវភាពយន្តប្រទេសជិតខាង ខណៈក៏មានទស្សនៈមួយចំនួនយល់ថា អ្នកគាំទ្រ ឬយុវជនខ្មែរ គួរផុសផុលនាំគ្នាគាំទ្រភាពយន្តជាតិជារឿងដ៏ល្អបំផុត។

ប្រាកដណាស់ទស្សនិកជនអ្នកគាំទ្រ និងអ្នកនិយម តាមដានវិស័យភាពយន្តបាននាំគ្នាផ្ទុះការវែកញែកក្រោយរឿងថៃ “ចៅយាយ” ដែលចាក់បញ្ចាំងនៅរោងកុនកំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនខ្មែរ។ មិនតែប៉ុណ្ណោះរឿងនេះក៏បានអន្ទងចិត្តយុវវ័យខ្មែរទៅទស្សនាយ៉ាងផុលផុសទៀតផង។
បន្ទាប់ពីឃើញមានការវែកញែកពាក់ព័ន្ធរឿងរ៉ាវនេះ តារាសម្តែងវ័យក្មេងរូបសង្ហាប្រុស ខួច បានចេញមកដោយស្នើឲ្យយុវជនខ្មែរគួរគិតពីបញ្ហានេះឡើងវិញ។ ប្រុស ខួច បានលើកឡើងភ្ជាប់ខ្លីមសារខ្លីថា «បើគេមិនពេញចិត្តយើង ទោះបីយើងខំដល់ងាប់ទៀតក៏គេមិនឃើញតម្លៃយើងដែរសូមគិតតាមកាគួរ»។

តាមរយៈការលើកឡើងរបស់តារាសម្តែង ប្រុស ខួច នេះធ្វើឡើងភ្ជាប់ និងខ្លឹមសារដែរបានបង្ហោះនៅលើទំព័រហ្វេសប៊ុកក្នុងន័យដូច្នេះថា «រឿងខ្មែរទោះជាល្អកម្រិតណាក៏អ្នកជិតខាងម្នាក់នោះមិនឲ្យតម្លៃដែរ ដូចនេះសូមផ្តាំទៅយុវជនខ្មែរយើង ជៀសបានជៀសទៅរឿងគាំទ្រអ្នកជិតខាងនោះដូចថ្ងៃមុនអ៊ីចឹងគាំទ្ររឿងគេហើយ គេដៀលខ្មែរមួយប្រទេស»។
ដោយឡែកងាកទៅចាប់អារម្មណ៍លោក លៀក លីដា ផលិតករភាពយន្តខ្មែរក៏ធ្លាប់បានលើកឡើងជាចម្ងល់ថា «លោកធ្វើកុនខ្មែរជាង ១០ឆ្នាំហើយមិនដែលបាន show time ថ្ងៃទីមួយ 19showដូចរឿងថៃសោះទោះ រឿង LD ល្បីប៉ុណ្ណាក៏ដោយមិនដឹងគេយកមូលដ្ឋានអីមកគិតមិនច្រណែនតែឆ្ងល់»។

លោក លៀក លីដា បាននិយាយទៀតថា ទោះតែយ៉ាងក៏លោកក៏អបអរ congratulation to ផលិតកម្មថៃ gdh ( ចៅយាយ)& writer and director ,រឿងដែលល្អលក់ដាច់ក្នុងតំបន់៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


