Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង ប្រហារ​ជីវិត​បុរស​វ័យ​ក្មេង​ម្នាក់ ព្រោះ​ស្ដាប់​ចម្រៀង K-Pop

បានផុស

នៅ

បុរស​ជនជាតិ​កូរ៉េ​ខាង​ជើង​វ័យ​២២​ឆ្នាំ​ម្នាក់ ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត ក្រោយ​​រូប​គេ​​​បាន​ស្ដាប់ចម្រៀង និង​មើល​វីដេអូ​កុន​​របស់កូរ៉េ​ខាង​ត្បូង។ នេះ​បើ​យោង​តាម​របាយការណ៍​​​មួយ​របស់​​ក្រសួង​បង្រួប​បង្រួម​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃ​​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​បង្រួបប​ង្រួម​កូរ៉េ​ខាង​ត្បូង បាន​បញ្ចេញ​​ឯកសារ​របាយការណ៍​មួយ​​មាន​ឈ្មោះ​ថា “2024 Report on North Korean Human Rights” ដែល​បាន​ចង​ក្រង​នូវ​សក្ខី​កម្ម​​របស់​ជន​រត់​គេច​ខ្លួន​ពី​​កូរ៉េ​ខាង​ជើង​​ចំនួន ៦៤៩​នាក់។ យោង​តាម​សក្ខីកម្ម​​នៅ​ក្នុង​របាយការណ៍​នេះ បុរស​ម្នាក់​​មក​ពី​ភាគ​ខាង​ត្បូង​ខេត្ត Hwanghae ត្រូវ​បាន​ប្រហារ​ជីវិត​ជា​សាធារណៈ កាល​ពី​​ឆ្នាំ​២០២២​កន្លង​ទៅ បន្ទាប់​ពី​លួច​ស្ដាប់​ចម្រៀង K-Pop បាន​៧០​បទ, មើល​​កុន​កូរ៉េ​ខាង​ត្បូង​បាន​៣​រឿង ព្រមទាំង​​បាន​ចែក​រំលែក​​វីដេអូ​ចម្រៀង និង​រឿង​​ទាំង​នោះ​ឲ្យ​ទៅ​អ្នក​ដទៃ។ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បាន​ចាត់​ទុក​ទង្វើ​នេះ​គឺ​ជា​រឿង​ក្បត់​ជាតិ និង​ខុស​​ពី​ច្បាប់​ដែល​បាន​អនុម័ត​កាល​ពី​ឆ្នាំ​២០២០ ស្ដី​ពី​បំរាម​​វប្បធម៌ និង​មនោគមវិជ្ជា​ប្រឆាំង​ពី​បរទេស។

របាយការណ៍​​របស់​កូរ៉េ​ខាង​ត្បូង​ បាន​​បញ្ជាក់​ទៀត​ថា ច្បាប់​កាត់​ទោស​របស់​កូរ៉េ​ខាង​ជើង​​នេះ សំដៅ​ជា​ពិសេស​ចំពោះ​មនុស្ស​វ័យ​ជំទង់ ដែល​ពួក​គេ​អាច​​ងាយ​នឹង​ឆាប់​​ចាប់​យក​វប្បធម៌​ពី​បរទេស ជា​ពិសេស​ពី​​កូរ៉េ​ខាង​ត្បូង។

លោក គីម ជុងអ៊ីល និង​លោក គីម ជុងអ៊ុន (រូបភាព៖ EPA)

គួរ​បញ្ជាក់​ថា បំរាម​លើ​ចម្រៀង​និង​កុន K-Pop គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​​របស់​កូរ៉េ​ខាង​ជើង ដែល​​មាន​គោល​បំណង​ហាម​ឃាត់​ប្រជាជន​កុំ​ឲ្យ​ទទួល​រង​ឥទ្ធិពល​ពី​លោក​ខាង​លិច ហើយ​ការអនុវត្ត​បំរាម​នេះ ធ្វើ​ឡើង​​តឹង​រ៉ឹង​តាំង​តែ​ពី​សម័យ​កាល​ដឹក​នាំ​ដោយ​​លោក គីម ជុងអ៊ីល មកម៉្លេះ ដែល​ជា​​ឪពុក​របស់​​លោក គីម ជុងអ៊ុន មេ​ដឹក​នាំ​បច្ចុប្បន្ន។

ក្រុម​អ្នក​ជំនាញ បាន​សន្និដ្ឋាន​ថា ការ​​ឲ្យ​វប្បធម៌​ប្រជាប្រិយ​របស់​កូរ៉េ​ខាង​ត្បូង​ជ្រាបចូល​​​ក្នុង​សង្គម​កូរ៉េ​ខាង​ជើង អាច​បង្ក​ជា​ការ​គំរាម​កំហែង​​​ដល់​មនោគមវិជ្ជា ដែល​​តម្រូវ​​ឲ្យ​ប្រជាជន​ត្រូវ​​​បង្ហាញ​​ពី​ភាព​ស្មោះត្រង់​ឥត​ងាក​រេ​ចំពោះ​របប​ដឹក​នាំ​ដោយ​គ្រួសារ​ត្រកូល​ “គីម” ចាប់​តាំង​ពី​​ការ​បង្កើត​កូរ៉េ​ខាង​ជើង​ឡើង​​នៅ​ឆ្នាំ​១៩៤៨៕

ដោយ៖ ឈាង​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាល​ខណ្ឌឬស្សីកែវ​ ឧបត្ថម្ភ​ថវិកា​ជួសជុលផ្ទះពលរដ្ឋ​ ដែល​លិចទឹក​​ហូរ​ចេញ​ពី​ដេប៉ូខ្សាច់

ព័ត៌មានជាតិ៧ ម៉ោង មុន

គណៈអភិបាល​រាជធានី នឹង​ចុះសួរ​សុខ​ទុក្ខទាហាន ឈរ​ជើងការពារ ប្រាសាទព្រះវិហារ និង ខេត្តស្ទឹងត្រែង

ប៊ុត សីហា
ជីវិតកម្សាន្ដ៧ ម៉ោង មុន

Rith Omega ទម្លាយថា ប៊ុត សីហា សម្រេចដើរចេញពីវិថីសិល្បៈជាថ្មី ព្រោះរងសម្ពាធពីការមាក់ងាយពេក

កីឡា៨ ម៉ោង មុន

ពាន​រង្វាន់​ Soccer League​ រួមចំណែក​ពង្រីក​ផ្សព្វផ្សាយ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចធិបតី ឱ្យក្រសួងធម្មការគ្រប់គ្រង អ្នកអួតខ្លួនថាមានបារមី និងយកសាសសនាឆបោកលុយ

Sokha Hotels

ព័ត៌មានពេញនិយម