ព័ត៌មានអន្ដរជាតិ
ថៃ ដាក់គោលដៅពាណិជ្ជកម្មជាមួយម៉ាឡេស៊ី ឱ្យបាន ៣០ ប៊ីលានដុល្លារនៅឆ្នាំក្រោយ
រដ្ឋាភិបាលថៃ គ្រោងនឹងចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មរួម (JTC) ជាមួយប្រទេសម៉ាឡេស៊ី នាថ្ងៃព្រហស្បតិ៍ខានស្អែកនេះ ក្នុងគោលបំណងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យឈានដល់ ៣០ ប៊ីលានដុល្លារនៅឆ្នាំ ២០២៥។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger។

កិច្ចប្រជុំដែលនឹងធ្វើឡើងនៅទីក្រុងគូឡាឡាំពួ នឹងចូលរួមដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Phumtham Wechayachai ដែលនេះក្លាយនឹងជាកិច្ចប្រជុំ JTC របស់ប្រទេសថៃជាផ្លូវការជាមួយប្រទេសអាស៊ានសម្រាប់ឆ្នាំនេះ។ កិច្ចប្រជុំនេះ រំពឹងថានឹងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ពី ២៥ ប៊ីលានដុល្លារក្នុងឆ្នាំ ២០២៣ ដល់ ៣០ ប៊ីលានដុល្លារនៅឆ្នាំក្រោយ ខណៈពន្លឿនការនាំផលិតផលកសិកម្មថៃបន្ថែម ចូលទៅកាន់ទីផ្សាររបស់ម៉ាឡេស៊ី។
ជាងនេះទៅទៀត ប្រទេសទាំង២នឹងស្វែងយល់ពីភាពជាដៃគូថ្មី ក្នុងគោលបំណងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ច និងសហគ្រិនរបស់ពួកគេ ដែលនេះស្របតាមគោលនយោបាយរបស់ លោក Phumtham ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម កាត់បន្ថយរបាំងពាណិជ្ជកម្ម និងសម្រួលពាណិជ្ជកម្មទ្វេភាគី។

កិច្ចប្រជុំដដែល ក៏នឹងផ្តល់វេទិកាសម្រាប់ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចតាមបណ្តោយព្រំដែនផងដែរ ដោយវានឹងរួមបញ្ចូលការបង្កើតក្រុមការងារស្តីពីពាណិជ្ជកម្ម និងការវិនិយោគឆ្លងព្រំដែន ក៏ដូចជាការសាងសង់ផ្លូវតភ្ជាប់ច្រកត្រួតពិនិត្យអន្តោប្រវេសន៍ Sadao ក្នុងខេត្តសង់ខ្លា ទៅប៉ុស្តិ៍ត្រួតពិនិត្យរបស់ម៉ាឡេស៊ី។
គួរគូសបញ្ជាក់ថា ម៉ាឡេស៊ីឈរគឺជាដៃគូពាណិជ្ជកម្មកំពូលរបស់ថៃក្នុងតំបន់អាស៊ាន និងឈរនៅលំដាប់ទី៤លើពិភពលោក។ កាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍ថា ពាណិជ្ជកម្មរវាងប្រទេសទាំង២បានឈានដល់ ២៥ ប៊ីលានកាលពីឆ្នាំមុន និងឈានដល់ ១០,៧៨៧ ប៊ីលានដុល្លារ ក្នុងរយៈពេល ៥ ខែដំបូងក្នុងឆ្នាំនេះ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


