ព័ត៌មានអន្ដរជាតិ
ចិនគ្រោងបង្កើនការអភិវឌ្ឍវិស័យប្រេង និងឧស្ម័នក្នុងស្រុក
រដ្ឋាភិបាលរបស់ប្រទេសចិនក្នុងសប្តាហ៍នេះ បានធ្វើការសម្រេចចិត្តលើគម្រោងបង្កើនការអភិវឌ្ឍធនធានប្រេង និងឧស្ម័ននៅក្នុងស្រុកបន្ថែមទៀត រួមទាំងធនធានដែលពិបាកនឹងទាញយកផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Oilprice.com កាលពីថ្ងៃអង្គារ។

អង្គភាពថ្មីទទួលបន្ទុកមើលការខុសត្រូវ ដែលរួមបញ្ជូលក្រុមហ៊ុនជំនាញរបស់រដ្ឋទាំងអស់ នឹងខួងយកប្រេង និងឧស្ម័ននៅក្នុងស្រទាប់ផែនដីដ៏សែនជ្រៅ ស្របពេលដែលរដ្ឋាភិបាលចិន ព្យាយាមពង្រឹងសន្ដិសុខថាមពលរបស់ខ្លួន ក្នុងនាមជាប្រទេសដែលនាំចូលប្រេងដ៏ធំជាងគេបំផុតលើពិភពលោក។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ រាយការណ៍ថា ក្រៅតែពីក្រុមហ៊ុនប្រេងយក្សក្នុងស្រុកចិន CNPC និង Sinopec ក៏មានក្រុមហ៊ុនមកពីវិស័យផ្សេងៗទៀតចូលរួមអង្គភាពថ្មីផងដែរ ដូចជាក្រុមហ៊ុនអវកាស China Aerospace Science and Industry Corp និងក្រុមហ៊ុនផលិតដែកថែប Baowu ក៏ដូចជាក្រុមហ៊ុនផលិតសំណង់ Sinomach និងក្រុមហ៊ុនផលិតឧបករណ៍ថាមពលអគ្គិសនី Dongfang Electric Group ជាដើម។
គោលបំណងរបស់រដ្ឋាភិបាលចិន ធ្វើយ៉ាងណាដើម្បីគ្របដណ្តប់លើខ្សែសង្វាក់ផ្គត់ផ្គង់ប្រេងក្នុងស្រុកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដែលអង្គភាពថ្មីនឹងជួយសម្រួលដល់ការរុករក និងចុងក្រោយគឺការផលិត។

ការបង្កើនអង្គភាពថ្មី ដើម្បីបង្កើនការអភិវឌ្ឍប្រេង និងឧស្ម័ននេះ ធ្វើឡើងក្រោយផលិតកម្មប្រេង និងឧស្ម័នធម្មជាតិកើនឡើង កាលពីឆ្នាំ២០២៣ ដោយចិនទាញយកប្រេងបាន ៤,២ លានបារ៉ែល/ថ្ងៃ សរុបជាទិន្នផលប្រចាំឆ្នាំប្រមាណ ២០៨ លានតោន ពោលគឺច្រើនជាងទិន្នផលប្រេងឆ្នាំ ២០២២ ជាង ៣ លានតោន។ ចំណែកផលិតកម្មឧស្ម័នធម្មជាតិពេញមួយឆ្នាំវិញ មានប្រមាណ ២៣០ ប៊ីលានម៉ែត្រគូប ដែល ៩៦ ប៊ីលានម៉ែត្រគូបក្នុងនោះគឺឧស្ម័នដែលពិបាកទាញយក។
គួរគូសបញ្ជាក់ថា ធនធានឥន្ធនៈហ្វូស៊ីលដែលពិបាកទាញយក បានក្លាយជាស្នូលនៃការរិះរកដំណោះស្រាយជាយូរមកហើយ សម្រាប់ក្រុមហ៊ុនរដ្ឋរបស់ប្រទេសចិន ប៉ុន្តែការអភិវឌ្ឍឥន្ធនៈហ្វូស៊ីលប្រភេទនេះ នៅតែជាបញ្ហាប្រឈមមួយ។មូលហេតុដែលចំណាយពេលយូរគឺថា វាត្រូវការបច្ចេកទេសដ៏លំបាកខ្លាំងដើម្បីទាញយក ដោយសារតែស្រទាប់ថ្មនៃស្រទាប់ផែនដីចាស់ ហើយពិបាកខួង ហើយស្ដុកធនធានស្ថិតនៅក្នុងដីដ៏សែនជ្រៅជាដើម៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


