ជីវិតកម្សាន្ដ
ឌួង ហ្សូរីដា លើកឡើង ៦ ចំណុច ពាក់ព័ន្ធស្ត្រី
ទោះបីជាពេលនេះ ពិធីការិនី កញ្ញា ឌួង ហ្សូរីដា មានវ័យជាង ៤០ ឆ្នាំហើយ ក៏ពិតមែន ប៉ុន្តែនាងនៅមិនទាន់គិតគូររឿងជ្រើសរើសគូអនាគតទេ ខណៈថ្មីៗ នេះ នាងបាននិយាយថា ខ្លួនមិនទាន់អាចធ្វើជាស្រ្តីមេផ្ទះ ឬជាប្រពន្ធគេទេ។

ពាក់ព័ន្ធបញ្ហានេះដែរតារាស្រី ឌួង ហ្សូរីដា បានលើកហេតុផលចំនួន ៦ ចំណុចដែលនាងយល់ថា ខ្លួននៅមិនទាន់អាចយកស្វាមីបាននាពេលនេះ។ កញ្ញា ឌួង ហ្សូរីដា បានបញ្ជាក់ដោយភ្ជាប់ខ្លឹមសារ ៦ ចំណុចថា សុំទោសមិនអាចធ្វើជាស្រ្តីមេផ្ទះ និង ជាប្រពន្ធ ឬម្តាយដ៏ល្អរបស់អ្នកណាបានទេ ព្រោះរាល់ថ្ងៃយោងអត្មាខ្លួនឯងមិនទាន់រួចផង មិនចង់ឲ្យអ្នកណាម្នាក់មកពិបាកជាមួយខ្លួនឡើយ។
រឿង ៦ ចំណុចដែលពិធីការិនី ឌួង ហ្សូរីដា បានបញ្ជាក់ដូច្នេះថា ,១.ប្រសិនបើអ្នកជ្រើសរើសស្ត្រីដែលធ្វើការ(ការងារ)អ្នកត្រូវតែទទួលយកថា នាងប្រហែលជាមិនអាចគ្រប់គ្រងកិច្ចការផ្ទះទាំងស្រុងបានទេ។ ២. ប្រសិនបើអ្នកជ្រើសរើសស្ត្រីមេផ្ទះដែលអាចមើលថែអ្នក និងគ្រប់គ្រងផ្ទះរបស់អ្នកបានទាំងស្រុង អ្នកត្រូវតែទទួលស្គាល់ថា នាងមិនបានរួមចំណែកផ្នែកហិរញ្ញវត្ថុទេ។

៣.ប្រសិនបើអ្នកជ្រើសរើសស្ត្រីដែលស្តាប់បង្គាប់ អ្នកត្រូវតែទទួលស្គាល់ថា នាងនឹងពឹងផ្អែកតែលើអ្នកហើយអ្នកទទួលខុសត្រូវចំពោះសុខុមាលភាពរបស់នាង។ ៤.ប្រសិនបើអ្នកសម្រេចចិត្តនៅជាមួយនារីខ្លាំង អ្នត្រូវតែទទួលស្គាល់ថា នាងឯករាជ្យ និងមានគំនិតផ្ទាល់ខ្លួន។
៥. ប្រសិនបើអ្នកជ្រើសរើសនារីដ៏ស្រស់ស្អាត អ្នកនឹងត្រូវទទួលយកការចំណាយខ្ពស់ដែលមកជាមួយនាង។ ៦.ប្រសិនបើអ្នកសម្រេចចិត្តនៅជាមួយនារីជោគជ័យ អ្នកត្រូវតែយល់ថា នាងមានគោលដៅ និងមហិច្ឆតាផ្ទាល់ខ្លួនរួមជាមួយនឹងចរិតរឹងមាំ។

ពិធីការិនីកញ្ញា ឌួង ហ្សូរីដា បាននិយាយបន្ថែមទៀតថា សូមចាំថា ភាពល្អឥតខ្ចោះនឹងមិនមានទេ។ មនុស្សគ្រប់រូបមានគុណសម្បត្តិផ្ទាល់ខ្លួនរបស់ពួកគេដែលធ្វើឲ្យពួកគេពិសេស៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


