កីឡា
Salah សម្រេចចិត្តមិនចូលរួមជាមួយអេហ្ស៊ីបក្នុងព្រឹត្តិការណ៍អូឡាំពិក
កីឡាករ Mohamed Salah បានបោះបង់ឱកាសលេងឲ្យក្រុមជម្រើសជាតិអេហ្ស៊ីបនៅព្រឹត្តិការណ៍អូឡាំពិកក្នុងនាមជាកីឡាករអាយុលើស២៣ឆ្នាំ។

គ្រូបង្វឹកក្រុមជម្រើសជាតិអេហ្ស៊ីប លោក Rugero Micali មានសុទិដ្ឋិនិយមក្នុងការបញ្ចុះបញ្ចូល Salah ឲ្យចូលរួមក្នុងជម្រើសជាតិ។ ក្នុងព្រឹត្តិការណ៍អូឡាំពិកតម្រូវឲ្យក្រុមបាល់ទាត់ទាំងអស់ត្រូវរើសកីឡាករអាយុក្រោម២៣ឆ្នាំ ប៉ុន្តែក្នុងនោះក៏អនុញ្ញាតឲ្យរើសកីឡាករ៣នាក់។
ខ្សែប្រយុទ្ធ Salah ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានអាយុលើស៣នាក់ ត្រូវបានកោះហៅចូលរួមក្នុងក្រុមជម្រើសជាតិអេហ្ស៊ីប។ ប្រសិនបើកីឡាករ Salah ចូលរួមព្រឹត្តិការណ៍អូឡាំពិក នោះគេនឹងអវត្តមានការប្រកួតបើករដូវកាលជាមួយ Liverpool នៅទឹកដីនៅសហរដ្ឋអាមេរិក។

យ៉ាងណាមិញកីឡាករ Mohamed Salah បានសម្រេចចិត្តមិនចូលរួមជាមួយក្រុមជម្រើសជាតិអេហ្ស៊ីបទេ ដោយរូបគេចង់ផ្ដោតអារម្មណ៍ជាមួយ Liverpool សម្រាប់រដូវកាលថ្មី ស្របពេលគ្រូបង្វឹកថ្មីលោក Arne Slot ចូលកាន់តំណែង។ Salah អាយុ៣២ឆ្នាំបានឈានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់ជាមួយ Liverpool ៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


