ជីវិតកម្សាន្ដ
សិល្បករ គាំទ្រ សមាគមសិល្បករខ្មែរ ចេញវិញ្ញាបនបត្របញ្ជាក់ពីអាជីពរបស់អ្នកសិល្បៈ
ស្របពេលដែលមានដំណឹងថា សមាគមសិល្បករខ្មែរ គ្រោងរៀបចំចេញវិញ្ញាបនបត្របញ្ជាក់ពីអាជីពសម្រាប់សិល្បករខ្មែរ គេសង្កេតឃើញមានមហាជន តារាសិល្បៈមួយចំនួន បានបង្ហាញការគាំទ្រ និងស្នើឲ្យមានការរៀបចំបែបនេះ។

ជាក់ស្ដែងនៅលើបណ្ដាញសង្គមថ្មីៗ នេះ មានការបង្ហោះចែករំលែកដូច្នេះថា «លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន លើកឡើងថា សមាគមសិល្បករខ្មែរ គ្រោងនឹងចេញវិញ្ញាបនបត្របញ្ជាក់ពីអាជីពរបស់សិល្បករ»។ បន្ទាប់ពីឃើញបែបនេះ ក៏មានការបញ្ចេញមតិគាំទ្រពីសំណាក់មហាជន និងអ្នកសិល្បៈខ្មែរផងដែរ។
ពិធីករ Vj Alaskoo បានបញ្ចេញទស្សនៈគាំទ្រថា «គាំ ទ្រ….ច្បាស់លាស់ទើបសិល្បៈចេញមកល្អរីកចម្រើន។ ប្រទេសគេមួយៗ វិស័យសិល្បៈជាតិ គឺជាមុខមាត់ប្រទេស ទម្រាំជាអ្នកសិល្បៈល្បីល្បាញមួយរូបៗ គឺឆ្លងកាត់ការសិក្សា ការបណ្ដុះបណ្ដាលច្រើនណាស់ ទើបចេញមកមានគុណភាព។ ប្រសិនជាអាច ចង់ឲ្យតារាៗ ទាំងអស់ មុនចេញសម្តែងក្លាយជាអ្នកអាជីព ត្រូវបានឆ្លងកាត់ការរៀនសូត្រផ្នែកសម្តែង ប្រលងយកវិញ្ញាបនបត្រដូចការរៀនអក្សរដែរ»។

តាមរយៈនេះដែរ ក៏មានការលើកឡើងពីអ្នកគាំទ្រដែរថា «គួរឲ្យសិល្បករមានកម្រិតវប្បធម៌ខ្ពស់បន្តិចទៅ ដើម្បីចេះភាសាអង់គ្លេស ឬក៏ភាសាផ្សេងឲ្យបានច្រើន ដើម្បីប្រាស្រ័យទាក់ទងជាមួយសិល្បករបរទេស កុំឲ្យតែប្រើកាយវិការនោះដូចជាវាមិនសមទេ អាហ្នឹងគេហៅភាសា …។ តាមខ្ញុំទស្សនាឃើញមួយចំនួនហើយ»។
ចំណែកខ្លះទៀត ស្នើថា «សូមកុំចេញឲ្យប្រភេទអ្នកលក់តាមអនឡាញ អ្នកលេងតាមតិកតុក និងប្រភេទថតវីដេអូខ្លីៗ លក្ខណៈបែបផ្សព្វផ្សាយផលិតផល។ វិស័យមួយនេះ ត្រូវការធ្វើការកែទម្រង់ទើបអាចលើកកម្ពស់តម្លៃសិល្បៈជាតិបាន បែងចែកឲ្យបានច្បាស់អំពីពាក្យថា តារា មិនមែនគ្រាន់តែជាអ្នកសម្តែងខ្លួនឯង តាមប្រព័ន្ធបណ្ដាញសង្គម ក៏ក្លាយជាតារាបានដែរនោះទេ។ អរគុណសម្រាប់ការយកចិត្តទុកដាក់លើកកម្ពស់វិស័យមួយនេះឲ្យកាន់តែប្រសើរជាងមុន»។

គួរបញ្ជាក់ថា កាលពីថ្មីៗ មកនេះ ពោលបន្ទាប់ពីដំណើរការអាណត្តិថ្មីបានរយៈពេលប្រមាណ ១ ខែ និងជោគជ័យលើកិច្ចការងារមួយចំនួន ក្រោមការដឹកនាំរបស់ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធាននោះ សមាគមសិល្បករខ្មែរ បានបើកនូវកិច្ចប្រជុំស្ដីពីការចុះឈ្មោះសិល្បករដែលមានបំណងចង់ចូលជាសមាជិករបស់សមាគមដែលត្រៀមនឹងចាប់ផ្ដើមឆាប់ៗ នេះ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


