កីឡា
យុវជន Yamal សម្លឹងឃើញឱកាសបំបែកកំណត់ត្រាទី៣ នៅ EURO
កីឡាករវ័យក្មេង Lamine Yamal កំពុងធ្វើឲ្យអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបង្ហាញទម្រង់លេងបានយ៉ាងល្អ ជួយឲ្យក្រុមជម្រើសជាតិអេស្ប៉ាញបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Euro។

គិតមកទល់ពេលនេះកីឡាករ Lamine Yamal បានបំបែកកំណត់ត្រាចំនូន២ រួចមកហើយក្នុងពានរង្វាន់ EURO ឆ្នាំ២០២៤ នៅប្រទេសអាល្លឺម៉ង់។ កំណត់ត្រាទី១ ខ្សែបម្រើស្លាបសញ្ជាតិអេស្ប៉ាញវ័យក្មេងរូបនេះបានបំបែកកំណត់ត្រាក្លាយជាកីឡាករវ័យក្មេងបំផុតដែលបានបង្ហាញខ្លួននៅជុំចុងក្រោយពានរង្វាន់ EURO ស្ដិតក្នុងវ័យត្រឹមតែ១៦ឆ្នាំនិង៣៣៨ថ្ងៃ ក្នុងការប្រកួតទល់នឹងក្រុមជម្រើសជាតិក្រូអាត។
កំណត់ត្រទី២ កីឡាករ Yamal បានក្លាយជាកីឡាករវ័យក្មេងបំផុតក្នុងប្រវត្តិសាស្រ្ដពានរង្វាន់អឺរ៉ូ ក្រោយស៊ុតបញ្ចូលទី១គ្រាប់ ទល់នឹងក្រុមជម្រើសជាតិបារាំងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងវ័យត្រឹមតែ១៦ឆ្នាំនិង៣៦២ថ្ងៃ។

ចំពោះកំណត់ត្រាទី៣ Lamine Yamal កំពុងសម្លឹងឃើញគឺកំណត់ត្រាក្លាយជាកីឡាករវ័យក្មេងទី១ ឈ្នះពានរង្វាន់ EURO ប្រសិនបើអេស្ប៉ាញឈ្នះជើងឯកអឺរ៉ូឆ្នាំនេះ។
Yamal នឹងឈានចូលអាយុ១៧ឆ្នាំនៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះហើយ។ ប្រសិនរូបគេអាចជួយឲ្យអេស្ប៉ាញឈ្នះពានរង្វាន់ឆ្នាំនេះទៀត នោះកេរ្តិ៍ឈ្មោះរបស់គេនឹងត្រូវបានចារក្នុងប្រវត្តិបាល់ទាត់ទ្វីបអឺរ៉ុប និងក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ ហើយកំណត់ត្រានេះនឹងពិបាករកកីឡាករណាធ្វើបានណាស់៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


