កីឡា
Davis Cup តំបន់អាស៊ីកម្រិត៤៖ ម្ចាស់ផ្ទះ កម្ពុជា ឈ្នះ អ៉ីរ៉ាក់ ៣-០
ក្រុមកីឡាវាយកូនបាល់កម្ពុជា បានយកឈ្នះ ក្រុមជម្រើសជាតិ អ៉ីរ៉ាក់ ដោយលទ្ធផល ៣-០ ក្នុងព្រឹត្តិការណ៍វាយកូនបាល់ពិភពលោក Davis Cup ប្រចាំតំបន់អាស៊ី-អូសេអានី កម្រិត៤ (ASIA/OCEANIA IV) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១០ ដល់ទី១៣ ខែកក្កដា ឆ្នាំ២២០២៤។

ការប្រកួតថ្ងៃទី១ ការប្រកួតនៅទីលានវាយកូនបាល់ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។ វិញ្ញាសាឯកត្តជន ប៊ុន កេន្នី បានឈ្នះកីឡាករ Saidi Adel ដោយលទ្ធផល ២-០។ កីឡាករកម្ពុជា Krusling Mathew បានឈ្នះ Abdullah Ali Hatem ដោយលទ្ធផល ២-០ ខណៈវិញ្ញាសាវាយគូ ឡេង សារិនរាជ និង Tep Timothy បានយកឈ្នះ Al Ubaidy និង Mohammed Abuzed Saber ដោយលទ្ធផល ២-០។

ពិន្ទុលំអិត
- វិញ្ញាសាឯកត្តជន៖ កីឡាករ ប៊ុន កេន្នី បានឈ្នះ Saidi Adel ២-០ (៦-១, ៦-០) ប្រើពេល១ម៉ោង និង២២នាទី
- វិញ្ញាសាឯកត្តជន កីឡាករ Krusling Mathew បានឈ្នះ Abdullah Ali Hatem ២-០ (៧-៦, ៦-៣) ប្រើពេល២ម៉ោង និង៥នាទី
- វិញ្ញាសាគូ៖ កីឡាករ ឡេង សារិនរាជ ចាប់ដៃគូ Tep Timothy បានឈ្នះ Al Ubaidy ចាប់ដៃគូ Mohammed Abuzed Saber ដោយលទ្ធផល ២-០ (៦-៤, ៦-៤ ) ប្រើពេល១ម៉ោងនិង២២នាទី។

សូមបញ្ជាក់ថា ការប្រកួត ASIA/OCEANIA IV ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូងនេះមាន៨ប្រទេសចូលរួមប្រកួត និងបែងចែកជា២ពូល។ ពូល A មាន កាតារ គីជីស្ថាន ស្រីលង្កា និង អារ៉ា់ប់រួម ខណៈពូល B មាន កម្ពុជា គុយវែត អ៉ីរ៉ាក់ និង មីយ៉ាន់ម៉ា។

ក្រោយចប់វគ្គសន្សំពិន្ទុ ក្រុមលេខ១ពូល A ប៉ះ លេខ២ ពូល B ខណៈ លេខ១ពូល B ត្រូវប៉ះ លេខ២ពូល A។ ២ក្រុមដែលទទួលបានជោគជ័យ នឹងឡើងទៅកម្រិត៣(ASIA/OCEANIA III)។ ក្រុមបាតតារាងពូលទាំងពីរនឹងត្រូវកាត់ចេញធ្លាក់ទៅកម្រិត៥ ហើយក្រុម២ធ្លាក់ពីកម្រិត៣ ចូលមកកម្រិត៤៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


