ព័ត៌មានជាតិ
ប្រមុខការទូត ផ្ដាំនិស្សិតទៅសិក្សានៅជប៉ុន ត្រូវជួយលើកស្ទួយមុខមាត់ប្រទេស និងយកចំណេះមកបម្រើជាតិ
ប្រមុខការទូតកម្ពុជា លោក សុខ ចិន្តាសោភា បានផ្ដាំដល់និស្សិតដែលត្រូវទៅសិក្សានៅបរទេស ត្រូវជួយលើកស្ទួយមុខមាត់ប្រទេស ហើយត្រូវខិតខំក្រេបចំណេះដឹងពីប្រទេសគេ យកមកអភិវឌ្ឍន៍ប្រទេសកំណើតវិញ។ ប្រមុខការទូតផ្ដាំបែបនេះ ក្នុងឱកាសជួបជាមួយនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។

ជាការកត់សម្គាល់ និស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនពេលនេះ មានចំនួន២៥រូប មកពីក្រសួងស្ថាប័នចំនួន១៤ ដែលបានឆ្លងកាត់ការប្រឡងជាប់អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់រដ្ឋាភិបាលជប៉ុន (JDS) សម្រាប់ថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។
លោកឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា បានអបអរសាទរចំពោះជ័យលាភីទាំង២៥រូប និងបានលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រ ហើយនាំយកចំណេះដឹង និងជំនាញត្រឡប់មកវិញ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។

លោកឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យនិស្សិតជ័យលាភីទាំងអស់ស្គាល់ច្បាស់ពីអត្តសញ្ញាណ ប្រវត្តិសាស្រ្ត វប្បធម៌ និងអរិយធម៌របស់កម្ពុជា ដើម្បីចូលរួមលើកស្ទួយមុខមាត់ប្រទេស ក៏ដូចជាផ្សព្វផ្សាយវប្បធម៌ និងអរិយធម៌ដ៏ផូផង់របស់កម្ពុជាដល់និស្សិតម្ចាស់ផ្ទះ និសិ្សតបរទេស ព្រមទាំងជនជាតិជប៉ុន និងជនបរទេសផ្សេងទៀតនៅប្រទេសជប៉ុន។ ទន្ទឹមនេះ លោក បានផ្តាំផ្ញើឱ្យគប្បីស្វែងយល់អំពីប្រវត្តិសាស្រ្ត និងវប្បធម៌របស់ប្រទេសជប៉ុនផងដែរ ដើម្បីបង្កើតមិត្តភាព និងទំនាក់ទំនងល្អបន្ថែមទៀតរវាងកម្ពុជា និងជប៉ុន។ ឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យជ័យលាភីទាំងអស់ចេះជួយយកអាសារគ្នាទៅវិញទៅមក ដូចពាក្យចាស់ពោលថា «នៅផ្ទះម្តាយទីទៃ នៅព្រៃ ម្តាយតែមួយ»។
តំណាងជ័យលាភី បានអំណរគុណចំពោះលោកប្រមុខការទូត ដែលបានផ្ដល់ដំបូន្មាន និងបានប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងរៀនសូត្រក្រេបយកចំណេះដឹងទូលំទូលាយក្នុងជំនាញរបស់ខ្លួន ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


