ព័ត៌មានជាតិ
ខេត្តព្រះសីហនុ មានកំពង់ផែចំនួន ៣ សម្រួលដឹកជញ្ជូនទំនិញចេញចូលតាមផ្លូវសមុទ្រ
ខេត្តព្រះសីហនុ ដែលរដ្ឋាភិបាលកំពុងរៀបចំអភិវឌ្ឍប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មានកំពង់ផែចំនួន ៣ ដែលកំពុងប្រតិបត្តិការសម្រួលការដឹកជញ្ជូនទំនិញចេញចូលតាមផ្លូវសមុទ្រ។

ខណៈអនុញ្ញាតឲ្យគណ:ប្រតិភូនៃសមាគមមិត្តភាពកម្ពុជា-ឡាវ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារនៅសាលាខេត្តព្រះសីហនុកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសហនុបានបង្ហាញពីភូមិសាស្ត្រខេត្តព្រះសីហនុជាមួយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសក្តានុពលសេដ្ឋកិច្ច។
បើតាមលោកអភិបាលខេត្ត ខេត្តព្រះសីហនុមានក្រុងចំនួន ២ ស្រុកចំនួន ៣ និង ២៩ ឃុំ សង្កាត់ ស្មើ ១១១ ភូមិ។ ខេត្តមានកោះតូចធំចំនួន ៣២ ឆ្នេរសមុទ្រប្រវែង ១៧៥ គីឡូម៉ែត្រ មានឧទ្យានជាតិបាតសមុទ្រប្រកបដោយជីវចម្រុះ និងព្រៃកោងកាង ជាមូលដ្ឋានជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។

ខេត្តព្រះសីហនុជាតំបន់ស្នូលនៃខេត្តជាប់សមុទ្រមានដូចជា ខេត្តព្រះសីហនុ កែប កំពត និងកោះកុង។ នេះបើតាមលោកអភិបាលខេត្ត។
រាជរដ្ឋាភិបាលកម្ពុជាកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ ទន្ទឹមនោះរាជរដ្ឋាភិបាល ក៏បានសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងចំនួន ៣៧ ខ្សែ រួមទាំងការស្ថារអូរ ប្រឡាយ សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ៤ កន្លែង។
លោកអភិបាលខេត្តក៏លើកឡើងការអភិវឌ្ឍផ្លូវគមនាគមន៍មានផ្លូវទឹក គោក ផ្លូវអាកាស រួមទាំងកំពង់ផែចំនួន ៣ ក្នុងនោះមាន ១.កំពង់ផែស្វយ័តក្រុងព្រះសីហនុ ២.កំពង់ផែស្រុកស្ទឹងហាវ ៣.កំពង់ផែឧកញ៉ាម៉ុង កែវផុស។
ដោយឡែកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បច្ចុប្បន្នមានជំរៅទឹក ១៣.៥០ ម៉ែត្រ។ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលអភិវឌ្ឍកំពង់ផែជា ៣ ដំណាក់កាល ទី១.ឆ្នាំ២០២៤-២០២៧ មានជម្រៅទឹក ១៤.៥០ ម៉ែត្រ អាចឲ្យនាវាមានចំណុះ ៦ ម៉ឺនតោនចូលចត ទី២.ឆ្នាំ២០២៥ -២០២៨ ជម្រៅទឹក ១៦.៥០ម៉ែត្រ នាវាមានចំណុះ ១២ ម៉ឺនតោនចូលចត ទី៣.ឆ្នាំ២០២៦-២០២៩ មានជម្រៅទឹក ១៧.៥០ ម៉ែត្រ នាវាចំណុះ ១៦ ម៉ឺនតោនចូលចតបាន។
ព្រលានយន្តហោះប្រភេទ 4E ដែលមានផ្លូវរត់ប្រវែង ៣ ៣០០ម៉ែត្រ។ ផ្លូវដែកមួយខ្សែកំពុងជំរុញឲ្យមានល្បឿន ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ផ្លូវគោកតភ្ជាប់មានផ្លូវជាតិលេខ ៣ និងលេខ៤ រួមទាំងផ្លូវល្បឿនលឿន។
ចំពោះវិស័យឧស្សាហកម្ម លោកអភិបាលខេត្តបានគូសបញ្ជាក់ថា រដ្ឋាភិបាលបានកំណត់ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងប្រទាក់ក្រឡា ជំរុញខេត្តព្រះសីហនុជាទីក្រុងបៃតងអាស៊ាន ប៉ូលសេដ្ឋកិច្ចជាតិ ជាមជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិមានទំនាក់ទំនងទីផ្សារអាស៊ាននិងសកលលោក។
ខេត្តព្រះសីហនុមានតំបន់សេដ្ឋកិច្ចចំនួន ១៣ ក្នុងនោះ ៣ កំពុងដំណើរការ និង ១០ ទៀតកំពុងធ្វើការអភិវឌ្ឍ។ ដោយ ឡែកចំពោះទឹក ភ្លើង ខេត្តព្រះសីហនុមានគ្រប់គ្រាន់ក្នុងការទទួលអ្នកវិនិយោគ៕
អត្ថបទ៖ ស៊ុយ ចាន់ធា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


