ព័ត៌មានអន្ដរជាតិ
ខ្មាន់កាំភ្លើងបាញ់លោក ត្រាំ ជាអ្នកបោះឆ្នោតឲ្យគណបក្សសាធារណរដ្ឋ របស់គាត់
តាមការបញ្ជាក់ពី FBI នៅថ្ងៃអាទិត្យទី១៤ខែកក្កដា, ខ្មាន់កាំភ្លើងបាញ់ប្រហារលោក ត្រាំ គឺមានឈ្មោះ Thomas Matthew Crooks ជាអ្នកចុះឈ្មោះបោះឆ្នោតឲ្យគណបក្សសាធារណរដ្ឋ ប៉ុន្តែរូបគេក៏ធ្លាប់មានប្រវត្តិបរិច្ចាគប្រាក់ខ្លះទៅឲ្យក្រុមដែលមានទំនាក់ទំនងជាមួយគណបក្សប្រជាធិបតេយ្យក្នុងឆ្នាំ២០២១ដែរ។

ជនដៃដល់រូបនេះ គឺជាអ្នករស់នៅក្នុងតំបន់ Bethel Park នៃរដ្ឋ Pennsylvania ស្ថិតនៅចម្ងាយ៥៦គីឡូម៉ែត្រ ភាគខាងត្បូងទីតាំងជួបជុំរបស់លោកុំ ត្រាំ។
FBI បញ្ជាក់ថា Crooks ពិតជាប៉ុនប៉ងធ្វើឃាតលោក ត្រាំ មែន ប៉ុន្តែមូលហេតុដែលជំរុញចិត្តឲ្យគេធ្វើបែបនេះ ក៏មិនទាន់ដឹងច្បាស់នៅឡើយដែរ។

សូមបញ្ជាក់ជាថ្មី អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវខ្មាន់កាំភ្លើង លបបាញ់ប្រហារពីលើដំបូលអគារ នៅចម្ងាយចន្លោះពី១២០ ទៅ១៥០ម៉ែត្រ ពីទីតាំងជួបជុំរបស់គាត់ជាមួយអ្នកគាំទ្រក្នុងទីក្រុង Butler នៃរដ្ឋ Pennsylvania។
មនុស្ស២នាក់ ក្នុងនោះមានម្នាក់ជាខ្មាន់កាំភ្លើង ត្រូវបាត់បង់ជីវិត ប៉ុន្តែលោកត្រាំ អាយុថ្លៃ មិនស្លាប់ឡើយ គ្រាន់តែត្រូវរបួសត្រង់ត្រចៀក ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
អំពើហិង្សានេះ ក៏បង្កឲ្យមានការថ្កោលទោសពីសំណាក់ បណ្តាមេដឹកនាំពិភពលោកផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រតិកម្មពិភពលោក ចំពោះការប៉ុនប៉ងផ្តាច់ជីវិតលោក ត្រាំ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


