Connect with us

វប្បធម៌ ជំនឿ

៥ ខែទៀត ខ្មែរ និងអាមរិក បញ្ចប់ជួសជុលជណ្ដើរ និងចម្លាក់តោ ប្រាសាទភ្នំបាខែង

បានផុស

នៅ

ក្រោមកិច្ចសហប្រតិបត្តិការរវាង អាជ្ញាធរជាតិអប្សរា ជាមួយ អង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) របស់សហរដ្ឋអាមេរិក កំពុងជួសជុលរចនាសម្ពន្ធជណ្តើរទាំង ៥ ថ្នាក់ ទិសខាងត្បូង នៃប្រាសាទភ្នំបាខែង ដែលមកដល់ពាក់កណ្តាល ឆ្នាំ២០២៤ នេះ ជួសជុលសម្រេចបានជណ្ដើរចំនួន ៤ ថ្នាក់ ចម្លាក់តោអមសងខាងជណ្តើរចំនួន៥ ហើយបន្តជួសជុលរចនាសម្ពន្ធជណ្ដើរចំនួន ១ ថ្នាក់ទៀត ពោលនៅប្រមាណ ៥ខែទៀត នឹងបញ្ចប់ការជួសជុលខាងលើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ាន វ៉ា ប្រធានការដ្ឋានជួសជុលនៅប្រាសាទភ្នំបាខែង ឱ្យដឹងថា ការងារជួសជុលកាំជណ្តើរចំនួន ៥ ថ្នាក់របស់ប្រាសាទភ្នំបាខែង ទិសខាងត្បូង សម្រេចបាន ៨០% ហើយ នៅសល់តែចំនួន ១ ថ្នាក់ទៀត ក្នុងចំណោមរចនាសម្ពន្ធជណ្តើរចំនួន ៥ ថ្នាក់ ដែលត្រូវនឹងប្រើពេលវេលាប្រមាណជា ៥ ខែទៀត។

ចំណែកចម្លាក់តោអមសងខាងជណ្តើរទិសខាងត្បូងនេះ ប្រធានការដ្ឋានរូបនេះបញ្ជាក់ថា នៅសេសសល់តែតោចំនួន ៥ ក្នុងចំណោមតោទាំង ១២ ត្រូវបានក្រុមការងារជួសជុលរួចរាល់ហើយដែរ ព្រោះតោនីមួយៗខ្លះបាក់បែកផ្នែកជើងទម្រជើង ឬដងខ្លួន និងក្បាលជាដើម។

ចម្លាក់តោទាំងនោះ ក៏ធ្លាប់មានការជួសជុលម្តងមកហើយនៅសម័យអាណាព្យាបាលបារាំង។ ក្រៅពីនេះ គេឃើញមានបំណែកតោមួយចំនួនទៀត ដែលរងការខូចខាតធ្ងន់ធ្ងរ មិនអាចកំណត់អត្តសញ្ញាណ និងផ្គុំឡើងវិញបានទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម