ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ណែនាំឱ្យពលរដ្ឋខិតខំចិញ្ចឹមសត្វបន្ថែម ព្រោះជាចំណូលមិនចេះរីងស្ងួត និងមិនគួរមើលរំលង
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តស្វាយរៀង បានថ្លែងថាប្រជាពលរដ្ឋត្រូវខិតខំបន្ថែមទៀតក្នុងការបង្កើនការចិញ្ចឹមសត្វ ដូចជា ជ្រូក មាន់ ទា គោ ក្របី ត្រី ។ល។ និង។ល។ ដើម្បីបង្កើនចំណូល មិនរីងស្ងួតប្រចាំថ្ងៃសម្រាប់ផ្គត់ផ្គង់គ្រួសារ ដែលមិនគួរមើលរំលង។ សម្តេច ម៉ែន សំអន ថ្លែងបែបនេះ ក្នុងពេលជួបសំណេះសំណាល និងចែក អំណោយជូនដល់ គ្រួសារដែលមានជីវភាពខ្វះខាតចំនួន ២០០គ្រួសារ និងប្រគេនទៀនព្រះវស្សា ដល់ព្រញសង្ឃគង់ចាំព្រះវស្សាចំនួន ១៣វត្ត ដែលបានរៀបចំនៅក្នុងវត្តស្វាយព្រហូត ស្ថិតនៅ ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នារសៀលថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០២៤។

សម្តេចកិត្តិសង្គហបណ្ឌិត ពាំនាំនូវការសាក សួរ សុខ ទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ដោយក្តីនឹករលឹក និងការគិតគូរ យកចិត្តទុក្ខ ដាក់អំពីសុខទុក្ខ របស់ប្រជាពលរដ្ឋ កម្ពុជានៅគ្រប់ទីកន្លែង។
សម្តេចកិត្តិសង្គហបណ្ឌិត ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានបន្តទៀតថា អំណោយសប្បុរសនៅក្នុងថ្ងៃនេះ គឺជាទឹកចិត្ត និងសទ្ធាជ្រះថ្លា របស់ លោកស្រី ជួន សុធារ៉ា និងក្រុមគ្រួសារ តាមរយ: លោកស្រី វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច ដែលបានរួមសហការគ្នា ក្នុងការជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងស្រុកស្វាយជ្រំថ្ងៃនេះ គឺជាការតបស្នង ជាការគោរពនិងដឹងគុណ និង ការផ្សារភ្ជាប់នូវក្តីអាណិត ស្រឡាញ់រវាងប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។

នៅក្នុងពិធីសំណេះសំណាល សម្តេចកិត្តិសង្គហបណ្ឌិត បានអំពាវនាវ សូមប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងចូលរួមអនុវត្តឲ្យបាននូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ចូលរួមគោរព ច្បាប់ ចរាចរណ៍ និងជៀសផុតពីគ្រឿងញៀន។
សម្ដេច ម៉ែន សំអន ក៏ស្នើសូមព្រះសង្ឃនៅគ្រប់វត្ត និងប្រជាពលរដ្ន នៅគ្រប់ទីកន្លែង គ្រប់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ត្រូវចូលរួមគ្រប់រូបភាព ក្នុងការគោះជួង ទូងស្គរ ព្រមៗគ្នា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្រាប់ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោខាងមុខនេះ តបតាមការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់ គំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

បន្ទាប់មកពីបញ្ចប់កម្មវិធីសំណេះសំណាលរួចមកសម្តេចកិត្តិសង្គហបណ្ឌិត ក៏បានវេរប្រគេនទេយ្យវត្ថុ និងទៀនព្រះវស្សា ដល់ព្រះសង្ឃ គង់ចាំព្រះវស្សាដល់វត្តចំនួន ១៣វត្ត នៅក្នុងស្រុកស្វាយជ្រំ តាមប្រពៃណី នាឪកាសបុណ្យចូលព្រះវស្សា៕




-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


