កីឡា
Barcelona ឈានមុខគេក្នុងការនាំយកតារាកំពុងរះ William
ខ្សែបម្រើប្រយុទ្ធ Nico William ទទួលបានការចាប់អារម្មណ៍ខ្លាំងពីក្លិបធំៗនៅតំបន់អឺរ៉ុប ក្រោយរូបគេបង្ហាញសមត្ថភាពយ៉ាងល្អដែលបានជួយក្រុមជម្រើសជាតិអេស្ប៉ាញឈ្នះពានរង្វាន់ EURO ឆ្នាំ២០២៤។
កីឡាករវ័យក្មេង Nico William ត្រូវបានក្លិប Barcelona, Chelsea, Paris Saint-Germain និង Arsenal កំពុងចាប់អារម្មណ៍ក្នុងការនាំយករូបគេចូលរួមនៅរដូវកាលថ្មី។ បេក្ខភាពឈានមុខគេគឺក្លិប Barcelona។ ពួកគេពិតជាចង់បាន Williams ដើម្បីចាប់ដៃជាមួយកីឡាករ Lamine Yamal នៅកីឡដ្ឋាន Nou Camp បន្ទាប់ពីឃើញពួកគេទាំង២សហការគ្នាយ៉ាងល្អក្នុងព្រឹត្តិការណ៍ EURO។
យ៉ាងណាមិញ ក្លិប Athletic Bilbao បានប្តេជ្ញារក្សា Nico Williams ឲ្យស្នាក់នៅបន្ដជាមួយខ្លួនទៀត។ ដើម្បីរក្សាទុកបន្តទៅទៀត ពួកគេត្រូវផ្ដល់តម្លៃពលកម្មខ្ពស់ បើពុំនោះទេពិតជាពិបាកក្នុងការចងជើងរូបគេណាស់។
ចំពោះតម្លៃផ្ទេររបស់ Williams ត្រូវបានគេប៉ាន់ស្មានថា ប្រមាណ៦៣លានអឺរ៉ូឡើង។ រូបគេជាយុវជនរបស់ក្លិប Bilbao ដែលបានបង្ហាញខ្លួនលើទីលានជាមួយក្រុមធំ១២២ប្រកួត និងស៊ុតបាន២០គ្រាប់៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


