ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី ចង់ធ្វើកិច្ចប្រជុំសន្តិភាពអ៊ុយក្រែនលើកទី២ ហើយអញ្ជើញរុស្ស៊ីចូលរួម
ប្រធានាធិបតីអ៊ុយក្រែន បានបង្ហាញពីបំណងចង់បង្កើតឲ្យមានកិច្ចប្រជុំសន្តិភាពជាលើកទី២ នៅខែវិច្ឆិកាខាងមុខ ដើម្បីស្វែងរកសន្តិភាពឲ្យអ៊ុយក្រែនសាជាថ្មីម្ដងទៀត ហើយលោក ហ្សេលេនស្គី បាននិយាយថា តំណាងរបស់ប្រទេសរុស្ស៊ី គួរតែចូលរួមនៅក្នុងកិច្ចប្រជុំនេះផងដែរ។

ស្ថិតនៅក្នុងសន្និសីទសារព័ត៌មាននៅក្នុងទីក្រុងកៀវ កាលពីថ្ងៃចន្ទទី១៥ ខែកក្កដា ឆ្នាំ២០២៤ លោក ហ្សេលេនស្គី បាននិយាយថា “ខ្ញុំបានកំណត់គោលដៅថា នៅក្នុងខែវិច្ឆិកា យើងនឹងមានផែនការត្រៀមខ្លួនពេញលេញមួយ។ ខ្ញុំគិតថា អ្នកតំណាងរុស្ស៊ីគួរតែនៅក្នុងកិច្ចប្រជុំកំពូលលើកទីពីរនេះ”។ ចំណែកឯ មន្ត្រីអ៊ុយក្រែន បានឲ្យដឹងថា កិច្ចប្រជុំលើកទី២ នឹងមានការពិភាក្សាគ្នាលើគម្រោងសន្តិភាពអ៊ុយក្រែន ហើយតម្រូវឲ្យមានការបែងចែកប្រទេសចូលរួមជាក្រុមៗ ដើម្បីប្រសិទ្ធភាពការងារ។
លោក ហ្សេលេនស្គី មិនបានបញ្ជាក់អ្វីលម្អិតទៀតឡើយអំពីការរៀបចំកិច្ចប្រជុំសន្ដិភាពអ៊ុយក្រែនលើកក្រោយនេះទេ។
យ៉ាងណាមិញ បើតាមមន្ត្រីជាន់ខ្ពស់រុស្ស៊ីកាលពីសប្ដាហ៍មុន ទីក្រុងមូស្គូនឹងមិនទទួលយកការអញ្ជើញណាមួយរបស់អ៊ុយក្រែននោះឡើយ ពាក់ព័ន្ធនឹងបំណងចង់ឲ្យមានកិច្ចប្រជុំសន្ដិភាពជាលើកទី២។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Mikhail Galuzin បានថ្លែងប្រាប់សារព័ត៌មាន Sputnik កាលពីថ្ងៃព្រហស្បតិ៍ទី១១ ខែកក្កដា ឆ្នាំ២០២៤ ថា “យើងដឹងច្បាស់ពីចេតនារបស់ទីក្រុងកៀវ និងបងធំលោកខាងលិច ដែលប្រឹងលាងខ្លួនពីភាពអាម៉ាស់នៃកិច្ចប្រជុំកំពូលសន្តិភាពបរាជ័យ ក្នុងទីក្រុង Burgenstock នៃប្រទេសស្វីស កាលពីពាក់កណ្តាលខែមិថុនា ហើយកំពុងព្យាយាមរៀបចំព្រឹត្តិការណ៍ស្រដៀងគ្នានេះ។ ពួកគេថែម គិតចង់អញ្ជើញរុស្ស៊ីទៀតផង ទាំងដែលទីតាំងជាក់លាក់មិនទាន់ត្រូវបានកំណត់។ ទោះបីជាយ៉ាងណាក៏ដោយ ភូមិសាស្ត្រមិនមានសារៈសំខាន់ជាមូលដ្ឋានទេ អ្វីដែលសំខាន់ជាងនេះគឺខ្លឹមសារ”។
លោកបន្តថា ប្រទេសរុស្ស៊ី ដឹងច្បាស់អំពីរូបមន្តរបស់លោកហ្សេលេនស្គី ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន ប៉ុន្តែយើងមិនទទួលយកឱសានវាទណាមួយឡើយ ហើយក៏នឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូលបន្ទាប់ដែរ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


