Connect with us

ជីវិតកម្សាន្ដ

នាយ គ្រឿន រម្លឹកកាលពីក្មេង ឮសំឡេងស្តេចអាយ៉ៃលោកតា ព្រហ្ម ម៉ាញ ដឹងតែសប្បាយ

បានផុស

នៅ

នាយ គ្រឿន ដែល​ជា​តារា​កំប្លែង​ស្ងួត​ និង​ត្រូវ​ជា​ប្អូន​ប្រុស​បង្កើត​របស់​នាយ ពែកមី នោះ បាន​ចេញ​មុខ​មក​បាន​រម្លឹក​នូវ​រឿង​អតីតកាល​របស់​ខ្លួន​អំឡុង​ពេល​នៅ​ពី​ក្មេងៗ ដោយ​លោក​បាន​បញ្ជាក់​ថា ខ្លួន​គឺ​ជា​អ្នកគាំទ្រ​វីរ​សិល្បករ​អាយ៉ៃ​ដ៏ល្បី​គឺ​លោក​តា ព្រហ្ម ម៉ាញ ។ លោក​ថា នោះ​ឲ្យតែ​ឮ​​សំឡេង​​ស្តេច​អាយ៉ៃ​លោកតា ព្រហ្ម ម៉ាញ តាម​មេក្រូ​ដឹង​​តែ​សប្បាយ​អត់​ទុក្ខ​កង្វល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាការ​ពិត​លោក​តា ព្រហ្ម ម៉ាញ គឺ​ជា​សិល្បករ​អាយ៉ៃ​​ជើងចាស់​មួយ​រូប​ដែល​មាន​​ឈ្មោះ​​បោះ​សំឡេង​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជា​ដោយ​លោក​គឺ​ជា ដៃ​គូ​ចម្រៀង​អាយ៉ៃ​ដ៏​ស័ក្ដិសម​ជា​មួយ​អ្នក​ស្រី​ នួន សារី ហៅ យាយ យ៉យ។ ម្យ៉ាង​ទៀត​លោក​តា ព្រហ្ម ម៉ាញ ក៏​​ជាវីរ​សិល្បករ​​ផ្នែក​ចម្រៀង​អា​យ៉ៃ​ដ៏​ប៉ិន​ប្រសប់​ដែល​ពូកែ​ក្នុង​ការ​ប្រើប្រាស់​នូវ​សំនួន​វោហារ​សព្ទ ឃ្លោង​​ឃ្លា​នៃ​ពាក្យ​ពេចន៍​ខ្មែរ​ដ៏​ពីរោះ​រណ្តំ និង​បែប​បង្កប់​ន័យ​ជ្រៅ​ថែម​ទៀត​ផង។

ដោយ​ឡែក រម្លឹក​ដល់​លោក​តា ព្រហ្ម ម៉ាញ ,តារា​កំប្លែងនាយ គ្រឿន បាន​រៀបរាប់​ភ្ជាប់​រូបភាពថា តាំង​ពីឲ្យក្មេង​ឮសំឡេង​តាមេក្រូ​បុណ្យ ឬមង្គលការស្ដាប់​ហើយ សើច​សប្បាយ​មិន​ថា​ជិត មិន​ថា​ឆ្ងាយ​មកដល់ពេល ​នេះ​លោក​តា ព្រហ្ម ម៉ាញ មាន​ព្រះជន្ម ៧៤ឆ្នាំហើយ បងប្អូន​ក៏​មិនខុសពីខ្ញុំដែរ

គួរបញ្ជាក់ថា វីរ​សិល្បករ​ចម្រៀង​អា​យ៉ៃ​ជើងចាស់​លោ កតា ព្រហ្ម ម៉ាញ ក៏​ទទួល​បាន​គោរម​ងារ​កិត្តិយស​នៃ​រាជបណ្ឌិត្យសភា​​កម្ពុជា​គឺជា​គោរមងារ​ថា «​កិត្តិ​ឧទ្ទេស​​បណ្ឌិត​» កាលពី​ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ ​កន្លង ទៅ។ ​​លោក ព្រហ្ម ម៉ាញ ជា​សិល្បករ​ជើង​ចាស់​មាន​សំឡេង​ពីរោះ ពូកែ​ទាំង​កំប្លុក​កំប្លែង ទាំង​សំនួន​វោហារ​ និង​ការ​សម្តែង​ជា​ដើម។

លោកតា ព្រហ្ម ម៉ាញ  មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់​ស្ពឺ​ហើយ​រូប​លោក​បាន​ចាប់​ផ្តើម​ចូល​វិស័យ​សិល្បៈ​នេះ​​តាំង​ពី​ឆ្នាំ១៩៧០មក​ម្ល៉េះ​ដោយ​កាល​នោះ លោក​ទើប​តែ​មាន​អាយុ ២០ឆ្នាំ​ប៉ុណ្ណោះ​ ដែល​គិត​មកដល់​ឆ្នាំ ២០២៤នេះ លោក ព្រហ្ម ម៉ាញ បាន​ប្រឡូក​ក្នុង​សិល្បៈ​ប្រមាណ​ជាង ៥០ឆ្នាំ មក​ហើយ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៣ នាទីutes មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

ប្រធាន​ IAEA៖ អ៊ីរ៉ង់​អាច​ចាប់ផ្ដើម​ចម្រាញ់​អ៊ុយរ៉ាញូម​ឡើង​វិញនៅ​«ប៉ុន្មាន​ខែខាងមុខ»

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ៖ ​ការ​ចោទ​ប្រកាន់​​​អំពើ​ពុករលួយ​លើ​ ណេតាន់យ៉ាហ៊ូ គឺ​ជា​«រឿង​ឆ្កួតលីលា»

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

ព័ត៌មានជាតិ២២ ម៉ោង មុន

លោកស្រី បាន ស្រីមុំ៖ ​អភិបាល​ខេត្ត​ស្រះកែវ​ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ

សន្តិសុខសង្គម២២ ម៉ោង មុន

រកឃើញសពម្ចាស់ទូកដ ២ នាក់ ប្ដីប្រពន្ធ បាត់ខ្លួនក្នុងហេតុការណ៍លិចទូក ម្សិលមិញ

ហ៊ុន សែន និង​ ហ៊ុន ម៉ាណែត
នយោបាយ២៣ ម៉ោង មុន

សម្ដេចតេជោផ្ញើសារប្ដេជ្ញាការពារទឹកដីក្នុងពិធីខួបបក្សដែលធ្វើនៅទល់មុខស្ថានទូតថៃ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

បង្ហាញខ្លួនលើកនេះ ភរិយា និងកូនស្រីលោក គីម ស្ពាយកាបូប ពាក់នាឡិកាខ្ទង់ម៉ឺនដុល្លារ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលករខ្មែរម្នាក់ដែលពេទ្យថៃទុកចោល ត្រូវបានអភិបាលខេត្តប៉ៃលិនអន្តរាគមសង្គ្រោះ ផ្តល់ទាំងថ្លៃព្យាបាល និងធ្វើដំណើរ 

Sokha Hotels

ព័ត៌មានពេញនិយម