កីឡា
សម្តេចធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភប្រតិភូកីឡាកម្ពុជាម្នាក់ៗ៥០០ដុល្លារទៅប្រកួតអូឡាំពិក
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានឧបត្ថម្ភថវិកាម្នាក់ៗចំនួន៥០០ដុល្លារអាមេរិកដល់ប្រតិភូកីឡាកម្ពុជាសម្រាប់ការចូលរួមប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៤ នៅទីក្រុងបារីស ប្រទេសបារាំង។

ការប្រគល់ថវិកាឧបត្ថម្ភដល់ប្រតិភូ និងអត្តពលិកកម្ពុជាធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅពេលលោក ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកជំរុញការអភិវឌ្ឍកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានជួបសំណេះសំណាលជាមួយប្រតិភូ-អត្តពលិកកម្ពុជា។

នៅក្នុងពិធីសំណេះសំណាល លោក ថោង ខុន បានលើកឡើងថា អត្តពលិកកម្ពុជាចូលរួមប្រកួតនេះគឺក្នុងនាមជាសមាជិកចលនាអូឡាំពិកដែលទទួលបានសិទ្ធិអនុគ្រោះ ដោយសារអត្តពលិកកម្ពុជាមិនបានជាប់ជម្រុះសម្រាប់ការចូលរួមប្រកួតពេញសិទ្ធិទេ ប៉ុន្តែកីឡាករ កីឡាការិនីដែលមានឈ្មោះចូលរួមប្រកួតសុទ្ធតែត្រូវបានសម្រេចជ្រើសរើសដោយស្ថាប័នជំនាញអន្តរជាតិពោលគឺមិនមែនកម្ពុជាខ្លួនឯងជាអ្នកកំណត់អត្តពលិកតែម្យ៉ាងនោះទេ។ ហេតុដូច្នេះហើយបានជាជិតដល់ថ្ងៃចេញដំណើរទើបកម្ពុជាដឹងច្បាស់ពីអត្តពលិកដែលត្រូវចូលរួម។

លោក ថោង ខុន បានសង្កត់ធ្ងន់ថា អ្វីដែលសំខាន់ក្នុងការចូលរួមប្រកួតលើសពីការឈ្នះមេដាយទៀតនោះគឺថែរក្សាកេរ្តិ៍ឈ្មោះ និងកិត្តិយសជាតិ។ ទោះបីជាលទ្ធផលបែបណាក៏ដោយ ប្រតិភូទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវសេចក្តីថ្លៃថ្នូរ វិជ្ជាជីវៈ និងគោលការណ៍ច្បាប់ឲ្យបានត្រឹមត្រូវ។

ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា ៖«ការប្រកួតគឺបើឈ្នះ ឈ្នះដោយយុត្តិធម៌ បើចាញ់ ចាញ់ដោយកិត្តិយស។ កេរ្តិ៍ឈ្មោះជាតិសំខាន់ខ្លាំងណាស់។ យើងមិនត្រូវធ្វើអ្វីឲ្យប៉ះពាល់ដល់កិត្តិយសជាតិ ប៉ះពាល់ដល់ប្រទេសជាម្ចាស់ផ្ទះ ឬអ្នកដទៃឡើយ។ ការទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍មួយៗ ទោះជាប្រទេសណាក៏ដោយ ធំប៉ុណ្ណា រីកចម្រើនយ៉ាងណា គឺជៀសមិនផុសពីមានបញ្ហាខ្លះមិនខាន ដូច្នេះយើងជាភ្ញៀវមិនត្រូវផ្សព្វផ្សាយ ឬបង្ហាញអ្វីដែលជាភាពអសកម្មរបស់ម្ចាស់ផ្ទះឡើយ»។

កីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០២៤ នៅទីក្រុងបារីស ប្រទេសបារាំងនឹងមានប្រទេសជាសមាជិកអូឡាំពិកចំនួន២០៥ ដែលមានកីឡាករ កីឡាការិនីចំនួន១០៧១៤នាក់ ប្រកួតលើកីឡា៣២ប្រភេទ។
ចំពោះកម្ពុជាបានបញ្ជូនអត្តពលិក៣រូបគឺកីឡាករអត្តពលកម្ម ឈុន ប៊ុនថន ដែលជាម្ចាស់មេដាយមាសស៊ីហ្គេម។ លោក អង់ត្វ័ន ម៉ាតាំង ក្លូឌ កីឡាករហែលទឹក និង កញ្ញា សាក់ប៊ុន អប្សរាកា តារីណា កីឡាការិនីហែលទឹក ព្រមទាំងមានប្រធានប្រតិភូ គ្រូបង្វឹក គ្រូពេទ្យ និងមន្ត្រីរដ្ឋបាលដែលត្រូវចូលរួមពិធីបើក និងបិទ។ ប្រតិភូ-អត្តពលិកកម្ពុជានឹងចេញដំណើរទៅប្រទេសបារាំង ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤៕

- លោក ថោង ខុន រដ្ឋមន្ត្រីទទួលបន្ទកជំរុញការអភិវឌ្ឍកីឡា
- លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា
- លោក ញ៉ាន សុខវិសាល នាយកបេសកកម្ម
- លោក ថោង ធន មន្ត្រីរដ្ឋបាល
- លោកស្រី ហួត ចាន់ធានី គ្រូពេទ្យ
- លោក បូរ ពុធរាត្រី គ្រូបង្វឹកអត្តពលកម្ម
- កញ្ញា ហែមថុន វិទីនី គ្រូបង្វឹកហែលទឹក
- លោក ឈុន ប៊ុនថន កីឡាករហែលទឹក
- លោក អង់ត្វ័ន ម៉ាតាំង ក្លូឌ កីឡាករហែលទឹក
- កញ្ញា សាក់ប៊ុន អប្សរាកា តារីណា កីឡាការិនីហែលទឹក
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


