ជីវិតកម្សាន្ដ
YouTube ផ្អាកការរកប្រាក់របស់អ្នកបង្កើតមាតិកាកូរ៉េ ៣ រូប ក្រោយគំរាមកំហែង Tzuyang
យោងតាមសារព័ត៌មានកូរ៉េ Allkpop បានចេញផ្សាយកាលពីថ្ងៃទី ១៥ ខែកក្កដា ដោយបញ្ចាក់ថាអ្នកបង្កើតមាតិកាប្រុស៣រូប ដែលគេស្គាល់តាមរយៈរហស្សនាម cyber wreckers ដោយមាន Gu Je Yeok, Caracula និង Jeon Gukjin ពេលនេះត្រូវចោទប្រកាន់ពីបទគំរាមកំហែង Tzuyang ដែលជាអ្នកញុំាអាហារដ៏ល្បី ហើយយូធូបក៏បានបិទមិនឲ្យរកប្រាក់បានដែរ។

គោលការណ៍របស់ YouTube ចែងថា អ្នកបង្កើតដែលចូលរួមក្នុងអាកប្បកិរិយាមិនសមរម្យទាំងនៅលើ និងក្រៅវេទិកា ដូចជាការព្យាបាទអ្នកដទៃ ចូលរួមក្នុងការរំលោភបំពាន ឬហិង្សា ការបង្ហាញភាពឃោរឃៅ ឬការចូលរួមក្នុងការក្លែងបន្លំ ឬការបោកបញ្ឆោត ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ច្រើនអាចប្រឈមនឹងការពិន័យ។
ការពិន័យទាំងនេះអាចរាប់បញ្ចូលទាំងអសមត្ថភាពក្នុងការដំណើរការការផ្សាយពាណិជ្ជកម្ម និងបង្កើតប្រាក់ចំណូលនៅលើប៉ុស្តិ៍របស់ពួកគេ ការដកខ្លួនចេញពីកម្មវិធីដៃគូ YouTube ដែលមានន័យថា ពួកគេនឹងមិនទទួលបានការគ្រប់គ្រងដៃគូ និងការគាំទ្រអ្នកបង្កើត និងការបាត់បង់សិទ្ធិចូលប្រើកម្មវិធីគ្រប់គ្រងខ្លឹមសារ YouTube Studio នោះទេ។
YouTube បានប្តេជ្ញាដកខ្លឹមសារទាំងអស់ដែលបំពានគោលការណ៍ណែនាំសហគមន៍ចេញ។ នេះរួមបញ្ចូលទាំងខ្លឹមសារដែលមានការគំរាមកំហែង ការយាយី ឬពាក្យសំដីស្អប់។
យោងតាមគេហទំព័រ YouTube ក៏បានបញ្ចាក់បន្ថែមទៀតថា គោលការណ៍ស្របគ្នាត្រូវបានអនុវត្តនៅទូទាំងវេទិកា ដោយមិនគិតពីអ្នកដែលបានបង្ហោះខ្លឹមសារនោះទេ ហើយការសម្រេចចិត្តទាំងនេះមិនត្រូវបានជះឥទ្ធិពលដោយប្រជាប្រិយភាពរបស់ប៉ុស្តិ៍នោះទេ។

យ៉ាងណាក៏ដោយ ប្រការដែលឈានដល់ YouTube សម្រេចបិទមិនឲ្យម្ចាស់ឆានែល៣រូបនេះរកប្រាក់បាននោះគឺដោយសារតែ Tzuyang ដែលអ្នកទស្សនាជាច្រើនស្គាល់នាងថាជាអ្នកញុំអាហារដ៏មានប្រជាប្រិយភាពបានអះអាងថា ទទួលរងការវាយដំ និងគំរាមកំហែងជាបន្តបន្ទាប់ពីអតីតមិត្តប្រុសរបស់នាងអស់រយៈពេល ៤ ឆ្នាំ ។ ជាពិសេសនាងក៏ត្រូវគំរាមកំហែងដោយបុរស៣រូបនោះ ជាមួយនឹងការលាតត្រដាងពីជីវិតឯកជននិងអតីតកាលរបស់នាង ទើបប្រកាសពីចេតនាដាក់ពាក្យបណ្តឹងប្រឆាំងពួកគេទៅអយ្យការ។
សូមជម្រាបជូនដែរថា Tzuyang គឺជា mukbang TouTuber ក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានអ្នកតាមដាននាងជាង ១០ លាននាក់។ ផ្ទុយទៅវិញ ឆានែលរបស់ Gujeyeok មានអ្នកជាវប្រហែល ១៩២,០០០ប៉ុណ្ណោះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Dawn លុបរូបថតរបស់ HyunA ចេញពី IG ក្រោយប្រកាសដំណឹងរៀបការជាមួយមិត្តប្រុសថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


