ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បន្តដាក់ពង្រាយគ្រាប់មីន បើទោះជាជួបឧបទ្ទវហេតុច្រើនដងក៏ដោយ
យោងតាមសេចក្ដីថ្លែងការណ៍របស់យោធាកូរ៉េខាងត្បូង នៅថ្ងៃពុធទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក្រុមទាហានក្រុងព្យុងយ៉ាងនៅតែបន្តដាក់ពង្រាយគ្រាប់មីន និងរបងការពារបន្ថែមទៀតនៅតាមបន្ទាត់ព្រំដែន ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ ថ្វីដ្បិតធ្លាប់កើតមានឧបទ្ទវហេតុជាច្រើនករណីក៏ដោយ។

ក្រុងសេអ៊ូល ថា យោធាកូរ៉េខាងជើង បានបន្តការងាររបស់ពួកគេទាំងបង្ខំ ហើយក្នុងនោះមានខ្លះជាក្រុមទាហានស្ត្រី។ ជាច្រើនខែកន្លងទៅ ធ្លាប់មានគ្រោះថ្នាក់កើតឡើងប្រមាណជា ១០ដង ដូចជា ការផ្ទុះគ្រាប់មីន និងការកើតមានជំងឺគ្រុនក្ដៅ ជាដើម ដែលបណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសអស់ជាច្រើននាក់។
ក្រៅតែពីការបង្ករឿងដោយក្រុងព្យុងយ៉ាង រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik បាននិយាយថា យោធារបស់ខ្លួនក៏ប្រឈមផងដែរចំពោះវិបត្តិដ៏ស្មុគស្មាញ ពាក់ព័ន្ធនឹងគ្រោះមហន្តរាយធម្មជាតិ ដែលពិបាកគ្រប់គ្រង និងទាយទុកមុន។ ករណីភ្លៀងធ្លាក់ខ្លាំង បានជះឥទ្ធិពលអាក្រក់ទៅលើទីក្រុងសេអ៊ូល និងតំបន់ជុំវិញ នៅថ្ងៃពុធនេះ ហើយកូរ៉េខាងត្បូង ព្រួយបារម្ភថា នឹងអាចមានការបង្ហូរទឹកទំនប់ពីកូរ៉េខាងជើង នៅអំឡុងពេលភ្លៀងធ្លាក់ខ្លាំង ព្រមទាំងអាចពាំនាំនូវគ្រាប់មីនដែលត្រូវបានដាក់ពង្រាយហូរចូលមកជាមួយផងដែរ។
បន្ថែមពីនេះ កូរ៉េខាងត្បូង បានអះអាងថា ខ្លួនបានត្រៀមទុកមុនរួចជាស្រេច នៅក្នុងករណីមានទាហានកូរ៉េខាងជើង ដែលលួចរត់ចោលស្រុកជាយថាហេតុនៅអំឡុងពេលកំពុងធ្វើការ ក៏ដូចជាការលួចឆ្លងចូលក្នុងតំបន់ព្រំដែនគ្មានយោធារវាងប្រទេសទាំង២។
កាលពីខែមិថុនាកន្លងទៅ យោធាកូរ៉េខាងត្បូង ធ្លាប់បានបាញ់កាំភ្លើងព្រមានប៉ុន្មានលើក បន្ទាប់ពីក្រុមទាហានកូរ៉េខាងជើងលួចឆ្លងបន្ទាត់ព្រំដែន។
សូមបញ្ជាក់ថា បើទោះមានការបិទបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ក៏ដោយ ក៏ការប៉ះទង្គិចដោយបង្ហូរឈាម ម្ដងម្កាលនៅតែកើតឡើងដដែល នារយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ។ យ៉ាងណាមិញ ឧបទ្ទវហេតុថ្មីៗនៅជិតនឹងខ្សែបន្ទាត់ព្រំដែនគ្មានយោធានេះ ត្រូវគេមើលឃើញថាជាការបង្កើនភាពថ្នាំងថ្នាក់នឹងគ្នារវាងកូរ៉េទាំង២នៅក្នុងកម្រិតថ្មីមួយបន្ថែមទៀត៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


