ព័ត៌មានអន្ដរជាតិ
ចិន៖អាមេរិកគួរដោះស្រាយបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសខ្លួន កុំចេះតែជ្រៀតជ្រែកផ្ទៃក្នុងប្រទេសគេ
ទីភ្នាក់ងារព័ត៌មានចិន Xinhua បានចុះផ្សាយកាលពីថ្ងៃទី១៧ខែកក្កដាថា ប្រទេសចិនបានជំរុញឲ្យសហរដ្ឋអាមេរិក ដោះស្រាយបញ្ហាសិទ្ធិមនុស្សរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពជាមុនសិន ដោយជាញឹកញាប់កុំយកបញ្ហាសិទ្ធិមនុស្សនេះធ្វើជាលេសដើម្បីដាក់ទណ្ឌកម្ម និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានលើកឡើងយ៉ាងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានមួយ ដើម្បីឆ្លើយតបទៅនឹងការរឹតបន្តឹងទិដ្ឋាការរបស់សហរដ្ឋអាមេរិកទៅលើក្រុមមន្ត្រីចិន។
លោក Lin បាននិយាយថា សហរដ្ឋអាមេរិកមានចេតនាផ្សព្វផ្សាយព័ត៌មានមិនពិតធ្វើឲ្យខូចដល់ស្ថានភាពសិទ្ធិមនុស្សរបស់ប្រទេសចិន ដាក់ទណ្ឌកម្មទិដ្ឋាការលើមន្ត្រីចិន ជ្រៀតជ្រែកខ្លាំងចំពោះកិច្ចការផ្ទៃក្នុងរបស់ចិន និងបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ក៏ដូចជាបទដ្ឋានជាមូលដ្ឋានដែលគ្រប់គ្រងលើទំនាក់ទំនងអន្តរជាតិ។
លោក Lin បានលើកឡើងថា ៖«ប្រទេសចិនមានការមិនពេញចិត្តជាខ្លាំងនិងប្រឆាំងដាច់ខាតចំពោះរឿងនេះ ហើយបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ទៅកាន់សហរដ្ឋអាមេរិក»។
លោក បានបន្ថែមថា ជាវិធានការតបត ប្រទេសចិននឹងអនុលោមតាមច្បាប់ ហើយដាក់កំហិតទិដ្ឋាការទៅវិញទៅមកដូចគ្នាលើមន្ត្រីអាមេរិកណា ដែលនិយាយកុហកចំពោះបញ្ហាសិទ្ធិមនុស្សទាក់ទងនឹងប្រទេសចិន ក្នុងគោលបំណងជំរុញការដាក់ទណ្ឌកម្មប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំង និងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ចិន។
លោក បន្តទៀតថា ផ្ទុយពីសហរដ្ឋអាមេរិក សហគមន៍អន្តរជាតិបានយល់ស្របនឹងចិន ពាក់ព័ន្ធនឹងការដោះស្រាយដោយជោគជ័យចំពោះបញ្ហាសិទ្ធិមនុស្ស។ ដោយជាការកត់សម្គាល់កន្លងមក ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានទទួលយកជាឯកច្ឆន្ទចំពោះការចូលរួមរបស់ចិន នៅក្នុងកិច្ចប្រជុំលើកទី៤នៃយន្តការ UPR (Universal Periodic Review) ស្ដីពីសិទ្ធិមនុស្សរបស់ប្រទេសជាសមាជិកនៅរៀងរាល់៤ឆ្នាំកន្លះម្ដង។
លោក Lin បានសង្កត់ធ្ងន់ថា៖«សហរដ្ឋអាមេរិកមិនមានសិទ្ធិ ឬលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើអត្ថាធិប្បាយលើស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសផ្សេងទៀត និងធ្វើការកត់សម្គាល់ដោយគ្មានការទទួលខុសត្រូវនោះទេ»។
លោក Lin បានរៀបរាប់ទៀតថា ប្រសិនបើសហរដ្ឋអាមេរិកពិតជាយកចិត្តទុកដាក់ចំពោះសិទ្ធិមនុស្ស ខ្លួនគួរណាស់តែបោះបង់ចោលនូវគោលនយោបាយស្តង់ដាពីរ «Double Standards» ហើយក្រឡេកមើលទៅក្នុងកញ្ចក់នូវការរំលោភបំពានសិទ្ធិមនុស្សរបស់ខ្លួនវិញវាល្អជាង៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


