ព័ត៌មានអន្ដរជាតិ
ធនាគារចិន AIIB ផ្ដល់កម្ចី ៥ ប៊ីលានដុល្លារទៅវៀតណាម ដើម្បីអភិវឌ្ឍគម្រោងផ្លូវដែកសំខាន់ៗ
ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) របស់ចិន នឹងផ្តល់កម្ចីឥណទានចំនួន ៥ ប៊ីលានដុល្លារទៅវៀតណាម ជាមួយនឹងអត្រាការប្រាក់សមរម្យ ដើម្បីផ្តល់មូលនិធិអភិវឌ្ឍន៍គម្រោងផ្លូវដែកសំខាន់ៗរបស់ប្រទេសនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

ប្រធានធនាគារ AIIB លោក Jin Liqun បានប្រកាសផ្ដល់ប្រាក់កម្ចីនេះទៅនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ក្នុងជំនួបកាលពីថ្ងៃអង្គារ។
ការផ្ដល់ជូននេះ ធ្វើឡើងក្រោយលោក Chinh នាពេលកន្លងមក បានស្នើសុំការប្រឹក្សាយោបល់ និងមូលនិធិទៅកាន់ធនាគារ AIIB សម្រាប់គម្រោងផ្លូវដែកសំខាន់ៗរបស់វៀតណាម ដូចជាផ្លូវរថភ្លើងល្បឿនពីភាគខាងជើងទៅភាគខាងត្បូង ផ្លូវរថភ្លើង៣ខ្សែ ដែលតភ្ជាប់ភាគខាងជើងវៀតណាម និងចិន និងផ្លូវរថភ្លើងក្នុងក្រុងនៅហាណូយ និងហូជីមិញ។
លោក Chinh បានប្រាប់ទៅលោក Liqun ថា វៀតណាមកំពុងកំណត់គោលដៅធំៗក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការថែទាំសុខភាព ការអប់រំ វប្បធម៌ កីឡា ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការអភិវឌ្ឍន៍បៃតង និងចរាចរសេដ្ឋកិច្ចជាដើម។

បើតាម VnExpress ខណៈវៀតណាមមានតម្រូវការខ្ពស់សម្រាប់ការអភិវឌ្ឍលើមធ្យោបាយដឹកជញ្ជូនទាំងផ្លូវថ្នល់ ផ្លូវដែក ផ្លូវអាកាស ផ្លូវសមុទ្រ និងផ្លូវទឹកលើដីគោក លោកនាយករដ្ឋមន្រ្តីវៀតណាម ចង់ឱ្យការវិនិយោគក្នុងវិស័យទាំងនេះបង្កើតផលប្រយោជន៍ថ្មី កាត់បន្ថយថ្លៃដឹកជញ្ជូន បង្កើនផលិតកម្ម និងអាជីវកម្ម បង្កើតការងារ និងធានាការអភិវឌ្ឍប្រកបដោយចីរភាព។
គួរគូសបញ្ជាក់ថា ធនាគារ AIIB ត្រូវបានបង្កើតឡើងដោយផ្អែកលើគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីចិន Xi Jinping ក្នុងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ក្នុងខែតុលា ឆ្នាំ ២០១៣។ធនាគារដែលបង្កើនឡើងដើម្បីជំរុញ និងសម្របសម្រួលគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវមួយនេះ បានដំណើរការតាំងពីឆ្នាំ ២០១៦ ជាមួយនឹងប្រទេសជាសមាជិកចំនួន ៥៧ រួមទាំងវៀតណាម។ បច្ចុប្បន្ន ធនាគារដដែលមានសមាជិក ចំនួន ១០៩ ប្រទេស គ្របដណ្ដប់ ៨១ ភាគរយនៃចំនួនប្រជាជនពិភពលោក និង ៦៥ ភាគរយនៃ GDP សកល។
កន្លងមក AIIB បានផ្ដល់មូលនិធិដល់គម្រោងចំនួន៣តម្លៃ ២២៣ លានដុល្លារទៅវៀតណាម ក្នុងវិស័យផ្សេងៗ រួមមានថាមពលពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


