Connect with us

កីឡា

បាល់ទាត់វៀតណាម ធ្វើការសម្រេចដ៏សំខាន់ដើម្បីពង្រឹងក្រុមជម្រើសជាតិ

បានផុស

នៅ

សហព័ន្ធ​កីឡា​បាល់ទាត់​វៀតណាម​ (VFF) បាន​ប្រកាស​ជា​ផ្លូវ​ការ​នូវ​ផែន​ការ​ប្រកួត​លីគ​របស់​ខ្លួន​នៅ​រដូវ​កាល​ថ្មី២០២៥-២៦ ដោយ​មាន​លីគ​ចំនួន​៣​ផ្សេង​គ្នា និង​ក្លិប​ចូល​រួម​ប្រកួត​សរុប​​៤៤​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
  • តាម​សេចក្តី​ប្រកាស​របស់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​គឺ លីគ​កំពូល​វៀតណាម (-V.League 1) មាន​ក្លិប​ចូល​រួម​ប្រកួត​ចំនួន​១៤។ លីគ​លំដាប់​ទី​២ (V.League 2) មាន​ក្លិប​ចំនួន​១៤ និង​លីគ​លំដាប់​ទី​៣ (V.League) មាន​ក្លិប​ចំនួន​១៦។
  • ក្លិប​នីមួយ​ៗ​អនុញ្ញាត​ឲ្យ​ចុះ​ឈ្មោះ​កីឡាករ​សញ្ជាតិ​វៀតណាម​​នៅ​ក្រៅ​ប្រទេស​​បាន​តែ​២​រូប​ប៉ុណ្ណោះ​ដែល​មិន​រាប់​ចូល​ក្នុង​ចំណោម​កីឡាករ​បរទេស​។
  • ក្លិប​ដែល​ចូល​រួម​ប្រកួត​កម្រិត​​​អាស៊ាន (AFF) និង​អាស៊ី (AFC) អនុញ្ញាត​ឲ្យ​ចុះ​ឈ្មោះ​កីឡាករ​បរទេស​​៥​រូប និង​អនុញ្ញាត​ឲ្យ​លេង​​​លើ​ទី​លាន​តែ​៣​រូប​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​លីគ​ក្នុង​ស្រុក។
  • ជា​មួយ​គ្នា​នេះ សហព័ន្ធ​កីឡា​បាល់ទាត់​វៀតណាម​ក៏​បាន​អនុម័ត្រ​គម្រោង​​រៀបចំ​ការ​ប្រកួត​​លីគកីឡា​អេឡិចត្រូនិក​​កម្រិត​អាជីព​ថែម​ទៀត (EVPL)។

ការ​សម្រេច​​លើ​ផែន​ការ​ដ៏​សំខាន់​នេះ​គឺ​ដើម្បី​ពង្រឹង​កីឡាករ​ក្នុង​ស្រុក និង​​ក្រុម​ជម្រើស​ជាតិ​វៀតណាម សម្រាប់​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ៕

ប្រែ​សម្រួល៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១០ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម