ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីសម្លឹងមើលការផលិតជីវឥន្ធនៈសម្រាប់យន្តហោះចេញពីផ្លែដូង
ឥណ្ឌូណេស៊ី ដែលជាប្រទេសផលិតដូងធំជាងគេបំផុតទី២របស់ពិភពលោក កំពុងសម្លឹងមើលការផលិតជីវឥន្ធនៈសម្រាប់យន្តហោះ (SAF) ដើម្បីទាញយកប្រយោជន៍ឱ្យអស់ពីផ្លែឈើប្រភេទនេះ។ នេះបើតាមការកាសែត Jakarta Globe ។

របាយការណ៍បានបង្ហាញថា ឥណ្ឌូណេស៊ីផលិតដូងបាន ២,៨ លានតោនក្នុងឆ្នាំ ២០២៣ ដោយឈរនៅពីក្រោយហ្វីលីពីន។ ប្រទេសនេះបាននាំចេញដូងចំនួន ១,៥៥ ប៊ីលានដុល្លារក្នុងឆ្នាំដដែល ដោយរួមចំណែកប្រមាណ ៣៨,៣ ភាគរយនៃចំណែកទីផ្សារដូងរបស់ពិភពលោក។ ចិន ម៉ាឡេស៊ី និងសិង្ហបុរី គឺជាប្រទេសទិញដូងកំពូលៗរបស់ ឥណ្ឌូណេស៊ី។
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បាននិយាយក្នុងសន្និសីទអន្តរជាតិដូងនៅក្រុង Surabaya កាលពីថ្ងៃចន្ទថា ប្រទេសរបស់ខ្លួននៅតែមានឱកាសច្រើនក្នុងការនាំចេញដូង ហើយទាញប្រយោជន៍បន្ថែមកាន់តែច្រើនពីដូង ដូចជាតាមរយៈការផលិតថាមពលជីវសាស្ត្រ ដែលអាចជួយជំរុញការនាំចេញរបស់ឥណ្ឌូណេស៊ីជារៀងរាល់ឆ្នាំ។ លោកបន្ថែមថា ឥណ្ឌូណេស៊ីត្រូវងាកទៅមើលលើជីវឥន្ធនៈដែលផលិតចេញពីដូង ខណៈដែលសេដ្ឋកិច្ចបៃតងមានសក្តានុពលខ្លាំងសម្រាប់ប្រទេស។

ប្រធានាធិបតីដដែលបន្ថែមយ៉ាងដូច្នេះថា៖ «ការស្រាវជ្រាវពិតជាមានសារៈសំខាន់ខ្លាំងណាស់។ យើងត្រូវប្រើប្រាស់បច្ចេកវិទ្យា ជាពិសេសទាក់ទងនឹងវិស័យដូង។ ខ្ញុំបានឃើញកាកសំណល់ដូងដែលប្រើសម្រាប់ជីវថាមពល។ ខ្ញុំគិតថាយើងពិតជាត្រូវអភិវឌ្ឍរឿងនេះ។ យើងអាចសូម្បីតែកែច្នៃដូងចេញជាឥន្ធនៈយន្តហោះ»។ លោកបន្តថា៖ «នេះជាកិច្ចការដ៏ធំដែលយើងត្រូវដោះស្រាយ។ ដូច្នេះ យើងអាចលើកកម្ពស់ការប្រើប្រាស់ [ជីវឥន្ធនៈសម្រាប់យន្តហោះ ឬឥន្ធនៈយន្តហោះធ្វើពីដូង] ក្នុងប្រទេសផ្សេងៗទៀត»។
គួរគូសបញ្ជាក់ថា ជំហានបែបនេះអាចជាការវិវត្តដ៏ធំមួយទៀតសម្រាប់ឥណ្ឌូណេស៊ី ខណៈប្រទេសនេះបានចាប់ផ្តើមប្រើប្រាស់ជីវឥន្ធនៈសម្រាប់យន្តហោះ ដែលមានប្រភពពីដូងប្រេងរួចមកហើយ។ ជីវឥន្ធនៈសម្រាប់យន្តហោះបញ្ចេញកាបូនតិចតួចខ្លាំង បើធៀបនឹងឥន្ធនៈហ្វូស៊ីល៕
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


