សន្តិសុខសង្គម
សមត្ថកិច្ចឃាត់ខ្លួនក្រុមអ្នកលេងល្បែងជល់មាន់តាមអនឡាញ ០៤ នាក់ នៅខណ្ឌឫស្សីកែវ
កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ ចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងខុសច្បាប់(ភ្នាល់មាន់តាមអនឡាញ) និងឃាត់ខ្លួនជនសង្ស័យចំនួន ៤ នាក់ ក្នុងនោះមានជនជាតិវៀតណាមម្នាក់ កាលពីរសៀល ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤ នៅចំណុចផ្លូវលំ ក្រុម ៦ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យ ០៤ នាក់ រួមមាន ១.ឈ្មោះ ឌឹក តង អាយុ ៥០ ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ។ ទី២.ឈ្មោះ ញឹម ឡាង អាយុ ៣៦ ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី ១ ខណ្ឌឫស្សីកែវ។ ទី៣.ឈ្មោះ ប្រាក់ មុន្នី អាយុ ៥៤ ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី ១ ខណ្ឌឫស្សីកែវ និង ទី៤.ឈ្មោះ ឈិត កុម្ភៈ អាយុ ៣០ ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ ៤៨៧ ផ្លូវ ៣០០ ភូមិ ៥ សង្កាត់បឹងកេងកង ២ ខណ្ឌបឹងកេងកង។ ចំណែកសម្ភារៈដកហូតបានរួមមាន ៖ IPAD០១ គ្រឿង (ឧបករណ៍សម្រាប់ភ្នាល់មាន់ជល់អនឡាញ)។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងខាងលើ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌឫស្សីកែវ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ សុខា



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ