Connect with us

សន្តិសុខសង្គម

នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ជន​បទេស​២​នាក់​ពាក់​ព័ន្ធ​បទល្មើស​ប៉ុនប៉ង​ឃាតកម្ម​

បានផុស

នៅ

​ភ្នំពេញ ៖ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ​បង្ក្រាប​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស ប៉ុនប៉ង​ឃាតកម្ម ប្រើ​កាំបិត​ចុង​ស្រួច​កែច្នៃ​ភ្ជាប់​ជាមួយ​ដំបង​ដែក​កាប់​ទៅលើ​ជនរងគ្រោះ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់។

ដោយមាន​ការ​ចង្អុល​ណែនាំ​ពី​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណា​រិន្ទ អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​ការបញ្ជា​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៊ុន សត្យា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក អេង សោ​ភ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ព្រមទាំង​មានការ​សម្របសម្រួល​ពី​លោក សេង ហៀ​ង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បាន​សហការ​ជា​កម្លាំង​អធិដ្ឋាន​នគរបាល​ខណ្ឌចំការមន ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ២​នាក់ ដែល​បាន​ប្រព្រឹត្ត​បទល្មើស ប៉ុនប៉ង​ឃាតកម្ម (​ប្រើ​កាំបិត​ចុង​ស្រួច​កែច្នៃ​ភ្ជាប់​ជាមួយ​ដំបង​ដែក​កាប់​ទៅលើ​ជនរងគ្រោះ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​) នៅ​ចំណុច​អគារ​ខុន​ដូរ​ដាយ​មិន​វ័ន (​កោះ​ពេជ្រ​) មុខ​បន្ទប់​លេខ ១០២៦ ជាន់​ទី​១០ ផ្លូវ​បេតុង ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល ០៣ និង ១៦​នាទី ទៀបភ្លឺ បញ្ជូនមក​ការិយាល័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ១-​ឈ្មោះ LI HAO ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ លិខិតឆ្លងដែន​លេខ (​មិន​ជាប់​ខ្លួន​) មាន​ទីលំនៅ​អគារ​ខុន​ដូរ​ដាយ​មិន​វ័ន (​កោះ​ពេជ្រ​) បន្ទប់​លេខ ៣៣២ ជាន់​ទី​៣ ផ្លូវ​បេតុង ក្រុម​៧៨ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។ ២-​ឈ្មោះ BAI XUE ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក​ហាង​ម៉ាស្សា SEINE SPA លិខិតឆ្លងដែន​លេខ (​មិន​ជាប់​ខ្លួន​) មាន​ទីលំនៅ​បន្ទប់​លេខ ៣០១ ជាន់​ទី​៣ ផ្លូវ​បេតុង សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ

​ក្នុងនោះ​កម្លាំង​សមត្ថកិច្ច​រកឃើញ​ឧបករណ៍ ដំបង​ដែក ០២ ដើម ដែលមាន​ភ្ជាប់​កាំបិត​ចុច​ស្រួច (​ឧបករណ៍​ប្រព្រឹត្ត​បទល្មើស​) -​ជនរងគ្រោះ​ឈ្មោះ M Y J ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជនជាតិ​ចិន មុខរបរ ទេសចរណ៍ មាន​ទីលំនៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

រងរបួស ស្មារ​ខាងឆ្វេង ០១ កាំបិត និង កំភួនដៃ​ខាងឆ្វេង ០១​កាំបិត (​រងរបួស​ធ្ងន់​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​)។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ការិយាល័យ​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

អត្ថបទ ៖ ម៉េង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម