ព័ត៌មានជាតិ
ការទូទាត់តាមឌីជីថលនៅកម្ពុជាកាន់តែពេញនិយមជាមួយនឹងអត្រាកំណើនកាន់តែខ្ពស់
ធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា ស្របពេលដែលការវិវឌ្ឍនៃប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) កាន់តែរីកចម្រើន និងមានភាពងាយស្រួល សេវាទូទាត់សងប្រាក់ឌីជីថលនៅកម្ពុជាបន្តមានកំណើនខ្ពស់គួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

យោងតាមរបាយការណ៍ប្រចាំឆមាទី១ឆ្នាំ២០២៤របស់ NBC ក្នុងឆមាសទី១នេះ ចំនួនប្រតិបត្តិការទូទាត់សងប្រាក់ បានកើនឡើង ៣៤.៩% ពី ២៥៤ លានប្រតិបត្តិការ ដល់ ៣៤២.៧ លានប្រតិបត្តិការ និងមានទំហំ ទឹកប្រាក់កើនឡើង ១១.៨% ពី ៣៤.៧ ប៊ីលានដុល្លារអាមេរិក ដល់ ៣៨.៤ ប៊ីលានដុល្លារអាមេរិកដែលបានកើន ១,២ដង នៃផ.ស.ស ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន។
NBC បានគូសបញ្ជាក់ថា៖«សេវាទូទាត់សងប្រាក់ឌីជីថលត្រូវបានបន្តពង្រឹងជាប់ជាប្រចាំ សំដៅបម្រើផលប្រយោជន៍ អ្នកប្រើប្រាស់ឱ្យកាន់តែប្រសើរ តាមរយៈការពង្រឹងការអនុវត្តច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនានា រួមទាំង ការត្រួតពិនិត្យ និងតាមបានពីសុខុមាលភាពរបស់គ្រឹះស្ថាន ព្រមទាំងជំរុញឱ្យមានសេវាទូទាត់ថ្មីៗ»។
គិតត្រឹមឆមាសនេះ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ៣៣ និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ២ ទទួលបានលិខិតអនុញ្ញាតផ្តល់សេវាទូទាត់សងប្រាក់ ដែលមានអតិថិជនចុះឈ្មោះប្រើប្រាស់គណនី អឺរ៉ាឡេតសរុបប្រមាណ ១៥.៩ លានគណនី។ នេះបើយោងតាម NBC។

ថ្លែងបើកសន្និបាតបូកសរុបការងារឆមាសទី១និងលើកទិសដៅសម្រាប់ឆមាសទី២ឆ្នាំ២០២៤របស់ធនាគារជាតិនៃកម្ពុជានៅព្រឹកថ្ងៃទី១៩កក្កដានេះ លោកស្រីបណ្ឌិត ជាសិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថាធនាគារជាតិនៃកម្ពុជាបានអភិវឌ្ឍ ប្រព័ន្ធទូទាត់ ដើម្បីធ្វើឱ្យការទូទាត់កាន់តែងាយស្រួល សុវត្ថិភាព និងឆាប់រហ័ស មិនថាការ ទូទាត់ឆ្លងគ្រឹះស្ថានក្នុងស្រុក និងការទូទាត់ឆ្លងដែននោះទេ សំដៅគាំទ្រការអភិវឌ្ឍសេដ្ឋ កិច្ចនិងសង្គមឌីជីថល។
លោកស្រីបណ្ឌិត បានថ្លែងបន្តទៀតថា ក្នុងចំណោមប្រព័ន្ធទូទាត់ទាំងអស់ ប្រព័ន្ធទូទាត់បាគង បាននិងកំពុងបំពេញមុខងារកាន់តែសំបូរបែបជូនដល់អ្នកប្រើប្រាស់ ប្រាស់ប្រព័ន្ធនេះឱ្យកើនឡើងជាបន្តបន្ទាប់ ដែលបានជំរុញការប្រើ និងរួមចំណែកដល់ការលើកកម្ពស់បរិយាបន្ន ហិរញ្ញវត្ថុ និងមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ។

លោកស្រី បណ្ឌិត ជាសិរី បានបន្តថា៖« ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យដំណើរការគម្រោងទូទាត់ឆ្លងដែន ជាមួយប្រទេសថៃ ឡាវ វៀតណាម និងក្រុមហ៊ុនអន្តរជាតិយូញៀនផេ ព្រមទាំងកំពុងពង្រីកគម្រោងទូទាត់ឆ្លងដែនជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ និងដៃគូ សហការនានា ដូចជា ប្រទេសចិន ជប៉ុន ឥណ្ឌា កូរ៉េ សិង្ហបុរី និងម៉ាឡេស៊ី ជាដើម»៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


