កីឡា
ក្រុមបាល់ទះជប៉ុន ប៉ះ អាមេរិក ប្រជែងកំពូលតារាង នៅកីឡាអូឡាំពិក
ការប៉ះគ្នារវាងក្រុមបាល់ទះជប៉ុន និងសហរដ្ឋអាមេរិក វគ្គសន្សំពិន្ទុក្នុងពូល ថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤ គឺជាជំនួបដ៏តានតឹងបំផុតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នៅប្រទេសបារាំង។

ជប៉ុនត្រូវបានគេរំពឹងនឹងទទួលបានជ័យជម្នះទាំងអស់សម្រាប់ការប្រកួតសន្សំពិន្ទុក្នុងពូល C ក្នុងព្រឹត្តិការណ៍អូឡាំពិក ដោយសារក្រុមក្នុងពូលជាមួយគ្នាសុទ្ធតែធ្លាប់ចាញ់ជប៉ុនកាលប្រកួតពានរង្វាន់ពិភពលោក Nations League កាលពីខែមិថុនាកន្លងទៅ។
ទោះបីជាយ៉ាងណា បើកឆាកក្នុងពូល ពួកគេធ្វើមិនបានល្អដោយចាញ់អាល្លឺម៉ង់ ២-៣ ប៉ុន្តែការប្រកួតសន្សំពិន្ទុលើកទី២ ក្រុមខ្លាំងអាស៊ីមួយនេះបានយកឈ្នះ អាហ្សង់ទីន ៣-១ ដែលរុញច្រានពួកគេឲ្យឡើងទៅឈរចំណាត់ថ្នាក់លេខ២ ខណៈសហរដ្ឋអាមេរិក ឈរលេខ១ បានកក់កៅអីវគ្គ៨ក្រុមចុងក្រោយហើយ បន្ទាប់ពីឈ្នះ អាហ្សង់ទីន ៣-០ និងឈ្នះ អាល្លឺម៉ង់ ៣-២។

ក្រុមបាល់ទះអាមេរិកពិតជាធ្វើល្អមែនទែនក្នុងព្រឹត្តិការណ៍អូឡាំពិកនេះ បើប្រៀបធៀបនឹងការប្រកួតជើងឯកពិភពលោក Nations League ដែលពេលនោះពួកគេបានចាញ់ ជប៉ុន ដោយលទ្ធផល 0-៣។ ដូច្នេះការជួបគ្នាថ្ងៃទី២ ខែសីហា រវាង អាមេរិក និង ជប៉ុន គឺពិតជាគួរឲ្យចាប់អារម្មណ៍បំផុត។
ជប៉ុន ត្រូវរក្សាកំណត់ត្រាជ័យជម្នះរបស់ខ្លួនលើអាមេរិក និងដើម្បីយកចំណាត់ថ្នាក់លេខ១ក្នុងពូល C។ ផ្ទុយទៅវិញ អាមេរិក ត្រូវការសងសឹកជប៉ុន បន្ទាប់ពីពួកគេបានចាញ់កាលពីខែមិថុនា ហើយពួកគេក៏ចង់រក្សាកំណត់ត្រាជ័យជម្នះ៣លើកជាប់គ្នានៅវគ្គសន្សំពិន្ទុក្នុងពូល ដើម្បីឈរចំណាត់ថ្នាក់លេខ១។
វិញ្ញាសាបាល់ទះក្នុងសាលនៅកីឡាអូឡាំពិក ឆ្នាំ២០២៤ ពេលនេះរកឃើញក្រុម៥ហើយបានឡើងវគ្គ៨ក្រុមចុងក្រោយគឺ ស្លូវេនី និង បារាំង នៅពូល A, អ៉ីតាលី និង ប៉ូឡូញ នៅពូល B និង សហរដ្ឋអាមេរិក នៅពូល C៕



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


