កីឡា
អាមេរិក ឡើងលេខ២តារាងមេដាយអូឡាំពិក ខណៈប្រទេសអាស៊ានមិនទាន់ស្គាល់មេដាយ
សហរដ្ឋអាមេរិកបានឡើងមកកាន់ចំណាត់ថ្នាក់លេខ២ ក្នុងតារាងមេដាយអូឡាំពិក ឆ្នាំ២០២៤ បន្ទាប់ពីបន្ថែមមេដាយមាស៣គ្រឿងទៀតកាលពីយប់មិញដើម្បីតាមពីក្រោយក្រុមកំពូលតារាងចិន។
កាលពីថ្ងៃទី១ ខែសីហា អាមេរិកបានឈ្នះមេដាយមាសតែ៦គ្រឿងប៉ុណ្ណោះ ឈរចំណាត់ថ្នាក់លេខ៥ក្នុងតារាង ប៉ុន្តែឈានចូលថ្ងៃទី២ ខែសីហា អាមេរិកបានឈ្នះមេដាយមាស៣គ្រឿងបន្ថែមទៀតដើម្បីឈរលេខ២ជាមួយមេដាយមាស៩ ប្រាក់១៥ និងសំរិទ្ធ១៣។
ជាមួយគ្នានេះ អ៉ីតាលី ក៏មានការប្រែប្រួលចំណាត់ថ្នាក់លឿនដែរ។ កាលពីថ្ងៃទី១ ខែសីហា អ៉ីតាល ឈ្នះមេដាយមាស៣ តែពេលនេះមេដាយមាសបានឡើងដល់៥គ្រឿង។ ទោះបីជាយ៉ាងណា ចិននៅតែបន្តឈរលើកំពូលតារាងជាមួយមេដាយមាស១១ ប្រាក់៧ និងសំរិទ្ធ៦ ខណៈប្រទេសនៅអាស៊ានទាំងអស់នៅតែមិនទាន់បានមេដាយឡើយ។


ម្ចាស់មេដាយមាសរបស់ចិន
- កីឡាករ Yu Xie ឈ្នះមេដាយមាស កីឡាបាញ់កាំភ្លើង វិញ្ញាសា Men’s 10m Air Pistol
- អត្តពលិកគូ Chang Yani និង Chen Yiwen ឈ្នះមេដាយមាស កីឡាលោតទឹក វិញ្ញាសា Synchronised 3M Springboard
- អត្តពលិកគូ Sheng Lihao និង Huang Yuting ឈ្នះមេដាយមាស កីឡាបាញ់កាំភ្លើង វិញ្ញាសា 10m Air Fifle
- អត្តពលិកគូ Lian Junjie និង Yang Hao ឈ្នះមេដាយមាស កីឡាលោតទឹក វិញ្ញាសា Men’s Synchronized 10m Platorm
- កីឡាករ Sheng Lihao ឈ្នះមេដាយមាស កីឡាបាញ់កាំភ្លើង វិញ្ញាំសា Men’s 10m Air Rifle
- ក្រុមកីឡាករ Wang Chuqin និង Sun Yingsha ឈ្នះមេដាយមាស កីឡាវាយកូនឃ្លីលើតុ វិញ្ញាសា Mixed Double
- ៧កីឡាការិនី Cheng Yuxi និង Quan Hongchan ឈ្នះមេដាយមាស កីឡាលោតទឹក វិញ្ញាសា Women’s Cynchronized 10m platform
- កីឡាការិនី Deng Yawen ឈ្នះមេដាយមាស កីឡាជិះកង់ វិញ្ញាសា Women’s BMX freestyle
- កីឡាករ Pan Zhanle ឈ្នះមេដាយមាស កីឡាហែលទឹក វិញ្ញាសា Men’s 100m freestyle
- កីឡាករ Liu Yukun ឈ្នះមេដាយមាស កីឡាបាញ់កាំភ្លើង វិញ្ញាសា Men’s 50 metre rifle three positions
- កីឡាការិនី Yang Jiayu ឈ្នះមេដាយមាស កីឡារត់ប្រណាំង វិញ្ញាសា Women’s 20 kilometres walk
មេដាយមាសរបស់សហរដ្ឋអាមេរិក
- កីឡាការិនី Lee Kiefer ឈ្នះមេដាយមាស កីឡាគុនដាវ វិញ្ញាសា Women’s Foil Individual
- ក្រុមកីឡាករអាមេរិក ឈ្នះមេដាយមាស កីឡាហែលទឹក វិញ្ញាសា Men’s 400m Freestyle Relay
- កីឡាការិនី Torri Huske ឈ្នះមេដាយមាស ហែលទឹក វិញ្ញាសា Women’s 100 Butterfly
- ក្រុមកីឡាការិនី ឈ្នះមេដាយមាស កីឡាកាយសម្ព័ន្ធ វិញ្ញាសា Women’s Artistic team all-around
- កីឡាការិនី Katie Ledcky ឈ្នះមេដាយមាស កីឡាហែលទឹក វិញ្ញាសា Women’s 1500 m freestyle
- ក្រុមកីឡាការិនី ឈ្នះមេដាយមាស កីឡាកាយសម្ព័ន្ធ វិញ្ញាសា Women’s team foil
- កីឡាការិនី Simone Biles ឈ្នះមេដាយមាស កីឡាកាយសម្ព័ន្ធ វិញ្ញាសា Women’s artistic individual all-around
- ក្រុមកីឡាករ ឈ្នះមេដាយមាស កីឡាទូករ៉ូអ៉ីង វិញ្ញសា Men’s Four
- កីឡាការិនី Kate Douglass ឈ្នះមេដាយមាស កីឡាហែលទឹក វិញ្ញាសា Women’s 200 m breaststroke
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


