ព័ត៌មានជាតិ
អាជីវករបឹងកេងកង ណាដែលមិនអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ត្រូវប្រឈមនឹងការបិទតូបបណ្ដោះអាសន្ន
អាជីវករលក់ដូរនៅក្នុងផ្សារបឹងកេងកងទាំងអស់ បើមិនអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ទេ គណៈកម្មការផ្សារនិងធ្វើការបិទតូបលក់ដូររបស់បងប្អូនជាបណ្ដោះអាសន្ន ដើម្បីជាការព្រមានដល់អាជីវករផ្សេងទៀតឲ្យពួកគាត់អនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ជំងឺ-១៩ ខណៈដែលជំងឺនេះបាននិងកំពុងរាតត្បាតចូលក្នុងសហគមន៍ជាថ្មីម្ដងទៀត នោះគឺព្រឹត្តិការណ៍សហគមន៍២០កុម្ភ ។

នេះបើតាមការបញ្ជាក់របស់លោក ឯក និមល ប្រធានគណៈកម្មការផ្សារបឹងកេងកង ខណៈដែលលោកដឹកនាំក្រុមការងារចុះចែកម៉ាស និងធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋនិងអាជីវករនៅក្នុងផ្សារបឹងកេងកងកាលពីព្រឹកថ្ងៃទី០៤ខែមិនានេះ។ លោក ឯក និមល បានមានប្រសាសន៍លើកឡើងថា អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាការណែនាំរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ គណៈកម្មការផ្សារបឹងកេងកង បានដាក់ម៉ាស៊ីនវាស់កម្ដៅបាញ់អាល់កុលនិងបំពាក់ប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ Stop Covid នៅតាមច្រកទាំង១៣ចេញចូលផ្សារ ជាមួយនិងការចែកម៉ាស ចុះណែនាំជាប្រចាំឲ្យបងប្អូនប្រជាពលរដ្ឋនិងអាជីវករឲ្យអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល ដូចជាការពាក់ម៉ាស លាងដៃនឹងអាល់កុល ជែល និងការរក្សាគម្លាតសុខភាពជាដើម។


លោកបានបញ្ជាក់ផងដែរថា នៅផ្សារបឹងកេងកងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ មិនមានអ្វីប្រែប្រួលដូចកាលពីមុនឡើយ ពោលគឺកាលពីផ្ទុះកូវីដ-១៩ដំបូង ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលភ័យខ្លាចច្រើន នាំគ្នាពពាក់ពពូនមកទិញស្បៀងទុក។ តែសម្រាប់ពេលនេះ ប្រជាពលរដ្ឋមិនដូចមុនទេ គឺការលក់ដូរ ការទិញនៅរក្សា ភាពដើម ជាធម្មតា។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី គណៈកម្មការផ្សារ នៅតែបន្តធ្វើការអប់រំផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋអនុវត្ត ឲ្យបានខ្ជាប់ខ្ជួននូវវិធានរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ទាំងអស់គ្នា។ចំពោះបងប្អូនអាជីវករ ដែលមិនព្រមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល គណៈកម្មការផ្សារនិងបិទតូបលក់ដូររបស់បងប្អូនជាបណ្ដោះអាសន្ន ដើម្បីជាការព្រមាន៕


អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ សមត្ថកិច្ចក្រុង ចុះធ្វើការអប់រំណែនាំនិងធ្វើកិច្ចសន្យា បញ្ឈប់ការធ្វើអាជីវកម្ម៨ទីតាំង នៅក្នុងក្រុងសំរោង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


