ជីវិតកម្សាន្ដ
នេន ទុំ ឆ្លើយតបអ្នករិះគន់មួយចំនួនតូច ក្រោយចេញបទចម្រៀងគាំទ្រ “ព្រែកជីកហ្វូណនតេជោ”
តារាចម្រៀងរ៉េប នេន ទុំ បានចេញមុខបំភ្លឺ បន្ទាប់រងការរិះគន់ពីសំណាក់បុគ្គលមួយចំនួនតូច ក្រោយ លោក និង ពូ ឃ្លាំង ចេញបទចម្រៀង ដើម្បីអបអរសាទរ និងគាំទ្រដល់ការបើកសម្ពោធផ្លូវការ “ព្រែកជីកហ្វូណនតេជោ” នាថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៤ ខាងមុខនេះ។

តាមរយៈការលើកឡើងនៅក្នុងវីដេអូរយៈពេល ៣ នាទី តារារ៉េប នេន ទុំ បានបញ្ជាក់ច្បាស់ថា ក្នុងនាមជាអ្នកសិល្បៈម្នាក់ ហើយក៏មិនមែនជាអ្នកនយោបាយទេ ចំពោះការធ្វើបទចម្រៀងគាំទ្រ”ព្រែកជីកហ្វូណនតេជោ” សម្រាប់លោកផ្ទាល់ គឺធ្វើបទនេះឡើងដោយសារមើលឃើញពីភាពអស្ចារ្យដែលកើតក្នុងសម័យនេះ មានព្រែកជីកដ៏ធំ និងវែងបំផុតដែលពុំធ្លាប់ឃើញ និងឮពីមុនមក នៅក្នុងប្រទេស។
នេន ទុំ និយាយទៀតថា «នេះជារឿងដែលខ្ញុំត្រូវតែគាំទ្រ ម្យ៉ាងទៀតខ្ញុំមិនមែនជាអ្នកនយោបាយអ្វីទេ គឺខ្ញុំធ្វើតែសិល្បៈ ចំណុចនេះហើយជាមូលហេតុដែលខ្ញុំធ្វើបទចម្រៀងនេះឡើង ដើម្បីអបអរ និងគាំទ្រ “ព្រែកជីកហ្វូណនតេជោ”»។

លោកបន្តថា គម្រោងព្រែកជីកហ្វូណនតេជោ មានសារៈសំខាន់ និងផលប្រយោជន៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមបានច្រើន តាមរយៈការជំរុញការអភិវឌ្ឍពហុវិស័យ។
លោក ទុំ បន្តថា «ខ្ញុំគ្រាន់តែជាអ្នកសិល្បៈ ឬក៏ជាប្រជាជនមួយរូបដែលមើលឃើញថា គម្រោង “ព្រែកជីកហ្វូណនតេជោ” ពិតជាអស្ចារ្យសម្រាប់ខ្ញុំនៅក្នុងសម័យនេះ អ៊ីចឹងហើយទើបខ្ញុំគាំទ្រ និងអបអរសាទរតាមរយៈការចេញបទចម្រៀង ១ បទ ក្នុងនាមឈាមជ័រជាកូនខ្មែរ កើតនៅលើទឹកដីខ្មែរ»។

គួរបញ្ជាក់ថា ដើម្បីជាការចូលរួមអបអរសាទរ និងគាំទ្រពិធីបើកសម្ពោធការដ្ឋាន«ព្រែកជីកហ្វូណនតេជោ» នៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៤ ខាងមុខនេះ តារាចម្រៀង នេនទុំ និង ពូ ឃ្លាំង បានចេញបទចម្រៀង ១ បទ ខណៈលោកបង្ហោះកាលពីថ្មីៗ នេះ ថា «ពូ ឃ្លាំង និង នេនទុំ ជួបគ្នាហើយ Full MV ថ្ងៃទី ០៥ ខែសីហា វេលាម៉ោង ៨ ព្រឹក (ព្រែកជីកហ្វូណនតេជោ)»៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


