ព័ត៌មានជាតិ
មន្ត្រីជលផលកំពង់ចាម បន្តចុះបង្រ្កាបបទល្មើសជលផលក្នុងស្រុកកងមាស បានចំនួន ៣ករណី
មន្ត្រីជលផលកំពង់ចាម សហការគ្នាអាជ្ញាធរមូលដ្ឋានស្រុកកងមាស បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុចព្រែកក្នុងឃុំព្រែកកុយ ស្រុកកងមាសខេត្តកំពង់ចាម បានចំនួន ៣ករណី។

ដើម្បីចូលរួមទប់ស្កាត់បង្ក្រាបបទល្មើសនេសាទ នារដូវត្រីពងកូន នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អាជ្ញាធរស្រុកកងមាស បន្តចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលបានចំនួន ៣ករណី ដោយកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុនៅចំណុចព្រែកក្នុងឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។
ជាលទ្ធផល មន្ត្រីជំនាញជលផលកំពង់ចាម រុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផល រួមមាន ឧបករណ៍ដាយស្បៃមុងទំហំចំនួន ២២មាត់, របាំងស្បៃមុងប្រវែង ១ ៧០០ម៉ែត្រ, បង្គោលចម្រឹងចំនួន ៣២៥ដើម និងចាក់លែងកូនត្រីចម្រុះទម្ងន់ ២០គីឡូក្រាម៕




អត្ថបទនិងរូបភាព៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


