ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ចាប់ខ្លួនមនុស្សជាង២០នាក់ ពាក់ព័ន្ធការធ្វើឃាត មេក្រុមហាម៉ាស
តាមការចុះផ្សាយរបស់ Al Awsat នៅថ្ងៃចន្ទទី៥ខែសីហា ឆ្នាំ២០២៤, មកទល់ពេលនេះ អ៊ីរ៉ង់ចាប់ខ្លួនមនុស្សជាង២០នាក់ហើយ រួមទាំងមន្ត្រីចារកម្មនិការពារជាតិផងដែរ ក្នុងការស៊ើបអង្កេតករណីធ្វើឃាតមេដឹកនាំក្រុមហាម៉ាស Ismail Haniyeh នៅក្នុងរដ្ឋធានី តេហេរ៉ង់។

មន្ត្រីអ៊ីរ៉ង់ពីរនាក់ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា អង្គភាពប្រឆាំងចារកម្មនៃកងឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់ (IRGC) ត្រូវទទួលបន្ទុកការស៊ើបអង្កេត ហើយកំពុងតាមប្រមាញ់ជនសង្ស័យ ដែលជួយឃាតករ រៀបផែនការនិងធ្វើឃាតលោក Haniyeh។
តាមការអះអាង អ្នកដែលត្រូវបានចាប់ខ្លួន រួមមានទាំងមន្ត្រីចារកម្មជាន់ខ្ពស់, មន្ត្រីការពារជាតិ និងបុគ្គលិកនៅកន្លែងដែលលោក Haniyeh ត្រូវគេធ្វើឃាត។

IRGC និយាយថា ឃាតករបានបាញ់មីស៊ីលរយៈចម្ងាយខ្លីទម្ងន់ប្រហែល៧គីឡូក្រាម ចូលទៅក្នុងបន្ទប់របស់លោក Haniyeh ខណៈមកទល់ពេលនេះ អ៊ីស្រាអែលនៅតែមិនបញ្ជាក់ ឬបដិសេធថា ខ្លួនស្ថិតនៅពីក្រោយការធ្វើឃាតនេះដែរឬក៏អត់។
ទោះបីជាយ៉ាងណាក៏ដោយ លោក Benjamin Netanyahu បានប្រកាសត្រៀមខ្លួនរួចជាស្រេចអស់ហើយ ដើម្បីឆ្លើយតបវិញ ប្រសិនភាគីអ៊ីរ៉ង់ ពិតជាសងសឹកចំពោះការធ្វើឃាត មេដឹកនាំកំពូលក្រុមហាម៉ាសរូបនេះមែន។

លោក Netanyahu បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែល ត្រៀមខ្លួនរួចជាស្រេចសម្រាប់សេណារីយ៉ូទាំងឡាយ ហើយនឹងឆ្លើយតបពេញទំហឹងចំពោះទង្វើហួសហេតុពីសំណាក់ចលនាប្រដាប់អាវុធទាំងអស់។
ពាក់ព័ន្ធបញ្ហានេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken បានជូនដំណឹងដល់ក្រុមប្រទេស G7 ថា អ៊ីរ៉ង់និងក្រុមហេសបូឡា អាចបើកការវាយប្រហារលើអ៊ីស្រាអែល ក្នុងរយៈពេល២៤ម៉ោងទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


