ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ប្រកាសវាយបកទៅវិញ បើអ៊ីរ៉ង់ សងសឹក
តាមការចុះផ្សាយរបស់ NHK នៅថ្ងៃចន្ទទី៥ខែសីហាឆ្នាំ២០២៤ លោក Benjamin Netanyahu បានប្រកាសត្រៀមខ្លួនរួចជាស្រេចអស់ហើយ ដើម្បីឆ្លើយតបវិញ ប្រសិនភាគីអ៊ីរ៉ង់ ពិតជាសងសឹកចំពោះការធ្វើឃាត មេដឹកនាំកំពូលក្រុមហាម៉ាស កាលពីសប្តាហ៍មុនមែន។

លោក Netanyahu បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែល ត្រៀមខ្លួនរួចជាស្រេចសម្រាប់សេណារីយ៉ូទាំងឡាយ ហើយនឹងឆ្លើយតបពេញទំហឹងចំពោះទង្វើហួសហេតុពីសំណាក់ចលនាប្រដាប់អាវុធទាំងអស់។
ពាក់ព័ន្ធបញ្ហានេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken បានជូនដំណឹងដល់ក្រុមប្រទេស G7 ថា អ៊ីរ៉ង់និងក្រុមហេសបូឡា អាចបើកការវាយប្រហារលើអ៊ីស្រាអែល ក្នុងរយៈពេល២៤ម៉ោងទៀត។

ទន្ទឹមនោះ លោក Blinken បានកោះប្រជុំតាមទូរស័ព្ទជាមួយបណ្តាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិក ហើយព្យាយាមដាក់សម្ពាធផ្នែកការទូតទៅលើប្រទេសអ៊ីរ៉ង់ និងក្រុមហេសបូឡា កុំឲ្យបើកការសងសឹកខ្លាំងដៃពេក ខ្លាចតំបន់មជ្ឈិមបូព៌ា ផ្ទុះសង្គ្រាមទ្រង់ទ្រាយធំ។
សូមបញ្ជាក់ជាថ្មី មេក្រុមហាម៉ាសលោក Ismail Haniyeh ត្រូវបានសម្លាប់កាលពីថ្ងៃទី៣១ខែកក្កដា ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើគេហដ្ឋានរបស់គាត់ក្នុងទីក្រុង តេហេរ៉ង់ ពេលគាត់ចូលរួមពិធីសម្ពោធឡើងកាន់តំណែងរបស់ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក ចក្រភពអង់គ្លេស ឲ្យប្រជាជនខ្លួនចាកចេញពីលីបង់ ខ្លាចផ្ទុះសង្គ្រាមធំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


